• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តសម័យប្រជុំលើកទី៣៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់យោបល់លើ សេចក្តីព្រាងផែនការត្រួតពិនិត្យស្តីពី “ការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការ អភិវឌ្ឍ និងការប្រើប្រាស់ធនធានមនុស្ស ដើម្បីឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ជាពិសេសធនធានមនុស្សប្រកបដោយគុណភាពខ្ពស់”។
ទិដ្ឋភាពនៃសម័យប្រជុំលើកទី ៣៦ របស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។ (រូបថត៖ quochoi.vn)

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣៦ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានផ្តល់យោបល់លើគម្រោងច្បាប់ វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីស្តង់ដារ និងបទប្បញ្ញត្តិបច្ចេកទេស; គម្រោងច្បាប់ស្ដីពីនាយទាហានកងទ័ពប្រជាជនវៀតណាម; គម្រោងច្បាប់ស្ដីពីការ ការពារដែនអាកាសនិងកងទ័ពជើងអាកាស។

នៅថ្ងៃនេះផងដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់យោបល់លើ សេចក្តីព្រាងផែនការត្រួតពិនិត្យស្តីពី “ការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការ អភិវឌ្ឍ និងការប្រើប្រាស់ធនធានមនុស្ស ដើម្បីឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ជាពិសេសធនធានមនុស្សប្រកបដោយគុណភាពខ្ពស់”; ពិចារណា និងសម្រេចលើការបំពេញបន្ថែមនូវគម្រោងថវិការដ្ឋឆ្នាំ ២០២៤ របស់ក្រសួងសុខា ភិបាល និងផ្តល់យោបល់លើការរៀបចំវេទិការរដ្ឋសភាស្តីពីសកម្មភាពឃ្លាំមើល៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាសសរស្តម្ភដ៏រឹងមាំដែលតភ្ជាប់វៀតណាមនិងជប៉ុន

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាសសរស្តម្ភដ៏រឹងមាំដែលតភ្ជាប់វៀតណាមនិងជប៉ុន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានចាត់ទុកថា ភាគីទាំងពីរត្រូវផ្លាស់ប្តូរទំនាក់ទំនងពី "កិច្ចសហប្រតិបត្តិការប្រពៃណីដែលផ្អែកលើការទទួលនិងការផ្ទេរ" ទៅជា "កិច្ចសហប្រតិបត្តិការសម្រាប់ការសហស្ថាបនា និងការតភ្ជាប់គ្នាយ៉ាងស៊ីជម្រៅទាក់ទងនឹងខ្សែសង្វាក់តម្លៃ និងខ្សែសង្វាក់ផ្គត់ផ្គង់"។

Top