• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តបង្កលក្ខណៈងាយស្រួលដើម្បីទំនាក់ទំនងសហប្រតិបត្តិការការពារជាតិវៀតណាម-ជប៉ុនអភិវឌ្ឍយ៉ាងជាក់ស្ដែង

ទិដ្ឋភាពនៅជំនួបរវាងនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh និងរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Kishi Nobuo។ (រូបថត៖ VNA)


នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Kishi Nobuo។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្វាគមន៍លោក Kishi Nobuo ដោយបានជ្រើសរើស វៀតណាមជាប្រទេសដំបូងដែលលោកមកបំពេញទស្សនកិច្ចក្នុងឋានៈជារដ្ឋមន្រ្តីការពារជាតិ ព្រមទាំងបញ្ជាក់ថា នឹងបង្កលក្ខណៈងាយស្រួលសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការការពារជាតិទ្វេភាគីបន្តអភិវឌ្ឍយ៉ាងជាក់ស្ដែង ប្រកបដោយផ្លែផ្កា ចូលរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសឲ្យកាន់តែស៊ីជម្រៅថែមទៀត។

ផ្លាស់ប្ដូរមតិអំពីបញ្ហានៅសមុទ្រ ក្នុងនោះមានសមុទ្រខាងកើតនិងសមុទ្រ Hoa Tung លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់នូវទស្សនៈរបស់វៀតណាមនោះ គឺគាំទ្រចំពោះការធានាសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ អាកាសចរណ៍ ការពារផលប្រយោជន៍ស្របច្បាប់របស់បណ្ដាប្រទេសនៅសមុទ្រ ដោះស្រាយជម្លោះ ការខ្វែងគំនិតដោយសន្តិវិធី តាមរយៈដំណើរការការទូត ហើយឈរលើច្បាប់អន្តរជាតិផងដែរ។ ពាក់ព័ន្ធដល់បញ្ហាតំបន់ផ្សេងៗទៀត វៀតណាមគាំទ្រចំពោះដំណើរការសន្តិភាព និងលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ព្រមទាំងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវសេចក្ដីសម្រេចចិត្តពាក់ព័ន្ធនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ជាការឆ្លើយតប រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Kishi Nobuo បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការគ្រប់គ្រង ទប់ទល់នឹងជម្ងឺរាតត្បាត ហើយបញ្ជាក់ថា រដ្ឋាភិបាលជប៉ុននឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ក៏ដូចជាប្រទេសនិងអង្គការអន្តរជាតិដទៃទៀតដើម្បីទប់ទល់ប្រកបដោយប្រសិទ្ធភាពនឹងជម្ងឺរាតត្បាត។ លោករដ្ឋមន្រ្តី Kishi Nobuo ឲ្យដឹងថា នឹងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធរបស់ជប៉ុន ដើម្បីបន្តជួយឧបត្ថម្ភវ៉ាក់សាំងសម្រាប់ វៀតណាមនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top