• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្តាប្រទេសនៅអឺរ៉ុបអនុវត្តវិធានការណ៍ជាច្រើនដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលរបស់ COVID-19


ការបាញ់ថ្នាំសម្លាប់មេរោគនៅវិងហារមួយនៅប្រទេសអ៊ឺរ៉ង់កាលពីថ្ងៃទី ៥ ខែមិនា  
 

កាលពីថ្ងៃទី ៨ ខែមិនា អាជ្ញាធររ៉ូម៉ានីបានសម្រេច ​ហាមឃាត់រាល់សកម្មភាពទាំងក្នុងផ្ទះឬ​នៅកណ្តាលវាល ដោយ​មាន​ការចូលរួមពីមនុស្សជាង ១០០០ នាក់។ 

ការហាម​ឃាត់​នេះ មានប្រសិទ្ធភាពចាប់ពីថ្ងៃទី ៣១ ខែមិនា ហើយអាចពន្យាររយៈពេលយូរជាង។ ចំពោះព្រឹត្តិ ការណ៍​ដែលមានមនុស្សតិចជាង ១.០០០ នាក់ អាជ្ញាធរមូលដ្ឋាន​នឹង​ធ្វើការ​សម្រេច​ចិត្ត​លើស្ថាន​ភាព​ជាក់​ស្តែង។​ ប្រទេសរ៉ូម៉ានីបានកត់សម្គាល់ករណីឆ្លងថ្មីចំនួន ៦ នាក់កាលពីសប្តាហ៍មុន ដែលនាំអោយ​ចំនួន​អ្នក​ឆ្លង​ជំងឺ​ COVID-19 នៅប្រទេសនេះឡើងដល់ ១៥នាក់។

ក្នុង​ពេល​ជាមួយគ្នានោះ ហ្វាំងឡង់ក៏បានសម្រេចចិត្ត លុបចោលការចូលរួមក្នុងសមយុទ្ធយោធា នៅភាគ​ខាង​ជើង​ន័រវេស ដោយសារតែជំងឺរាតត្បាត។ យោងតាមក្រសួងការពារជាតិហ្វាំងឡង់ថា ទាហាន ៤០០ នាក់ គ្រោង​នឹង​ចាក​ចេញទៅកាន់ប្រទេសន័រវែសនៅថ្ងៃទី ៨ ខែមិនា ដើម្បីចូលរួមក្នុងសមយុទ្ធ ប៉ុន្តែប្រតិបត្តិការ​នេះត្រូវ​បាន​លុប​ចោល ដោយសារតែមានបន្ទាយយោធាមួយនៅ Skjold ភាគខាងជើងប្រទេសន័រវេស ត្រូវដាក់​អោយ​នៅដាច់​ដោយឡែក ពីថ្ងៃទី ៥ ខែមិនា  បន្ទាប់ពីបានរកឃើញទាហានម្នាក់នៅទីនេះ ដែលបានធ្វើ​តេស្តវិជ្ជមាន​ចំពោះ​វីរុស SARS-CoV-2 ។

ប្រធានាធិបតី​ម៉ុលដាវី លោក Igor Dodon បាននិយាយនៅថ្ងៃទី ៨ ខែមិនាថា លោកបាន​សម្រេច​ចិត្ត​កាត់​បន្ថយ​ដំណើរទ​ស្សនកិច្ច របស់លោកទៅកាន់ប្រទេសរុស្ស៊ីនិង​ត្រឡប់មក Chisinau វិញ បន្ទាប់​ពីប្រទេស​នេះបាន​កត់​សម្គាល់ករណីដំបូងឆ្លង COVID-19។ មេដឹកនាំម៉ុលដាវីនរូបនេះបានគាំទ្រវិធានការបន្ទាន់ ដែល មន្រ្តីនៅក្នុង​ប្រទេសបា​នអនុវត្តន៍ ដូចជាការបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ (អ្នកដែលត្រ​ឡប់មកពីប្រទេស អ៊ីតាលី) ភ្លាមៗ កំ​ណត់អត្តសញ្ញាណអ្នកដំណើរទាំងអស់ ដែលមានជើងហោះ​ហើរតែ​មួយ ដោយ​តម្រូវ​អោយពួក​គេនៅ​ដាច់​ដោយឡែក ក្រោមការត្រួតពិនិត្យយ៉ាងដិតដល់ពីវេជ្ជបណ្ឌិត។

នៅ​ប្រទេស​អ៊ីតាលីវិញ អាជ្ញាធរនៃប្រទេសនេះបានអោយដឹងថា ត្រូវម៉ាសការពារចំនួន ២២ លាន​ដែល​មាន​ស្តង់​ដា ដើ​ម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត​  ក្នុងបរិបទដែល ចំនួនអ្នកស្លាប់បានកើន​ឡើង​ដល់ ៣៦៦ នាក់៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top