
បណ្ដាសកម្មភាពអបអរសាទរទិវា francophone អន្តរជាតិ
រំលឹកខួបអនុស្សាវរីយ៍ francophone អន្តរជាតិ (ថ្ងៃទី២០មិនា) ខុទ្ទកាល័យអាស៊ី-ប់ាស៊ីហ្វីកនៃអង្គការ francophone អន្តរជាតិ (OIF) បានរួមសហការជាមួយបណ្ដាក្រសួង ស្ថាប័ន និងមហាវិទ្យាល័យ រៀបចំសកម្មភាពជាច្រើនក្នុងទូទាំងប្រទេស។ ដោយប្រធានបទ៖ “ ខ្ញុំចូលចិត្តនិងខ្ញុំចែករំលែក” ទិវា francophone អន្តរជាតិ
បានរៀបចំឡើងនៅប្រទេសនិងតំបន់ជាង៨០ ជាសមាជិករបស់ OIF។ នៅវៀតណាមពិធីរំលឹកខួបអនុស្សាវរីយ៍ជាផ្លូវការនឹងបានរៀបចំឡើងនៅរដ្ឋធានីហាណូយ។ ដើម្បីជួយជ្រោមជ្រែងទិវា francophone អន្តរជាតិនេះ សកម្មភាពវប្បធម៌ វិចិត្រសិល្បះជាច្រើនបានប្រព្រឹត្តទៅក្នុងទូទាំងប្រទេស ដូចជា៖
ការសម្ដែងរបស់សិល្បករប៉ែលហ្ស៊ីក Axelle Red នៅទីក្រុងហាណូយ នាថ្ងៃទី១៨មិនា Can tho នាថ្ងៃទី១៩មិនា) និងទីក្រុងហូជីមិញ (នាថ្ងៃទី២០មិនា)។
កាសែត Le Courrier du Viet Nam ជាកាសែតជាភាសាបារាំងនៅវៀតណាមនៃទីភ្នាក់ងារសារព័ត៌មានវៀតណាមបានបំផុសការប្រឡង៖ អ្នកយកព័ត៍មានវ័យក្មេង francophone - វៀតណាមលើកទី ២ សំរាប់យុវជនវៀតណាមគ្រប់រូបមានអាយុពី ១៨ ដល់ ៣៥ ឆ្នាំ ចេះនិយាយនិងប្រើប្រាស់ភាសាបារាំង។ មជ្ឈមណ្ឌលភាសាបារាំងតំបន់អាស៊ី-ប៉ាស៊ីហ្វីកបានរៀបចំការប្រឡងសរសេរអក្សរសាស្ត្រអន់ឡាយលើកទីពីរដោយប្រធានបទ៖ សមភាព ជួយឧបត្ថម្ភ និងសាមគ្គីភាព សំរាប់និស្សិតក្នុងតំបន់ចេះភាសាបារាំង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម