• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្ដាកិច្ចព្រមព្រៀង FTA ដែលមានគុណភាពខ្ពស់នឹងមាន​ឥទ្ធិពល​ជាវិជ្ជមាន​ដល់​សេដ្ឋកិច្ចវៀតណាម

នាថ្ងៃទី ១៩ ខែវិច្ឆិកា កិច្ចប្រជុំកំពូលធុរកិច្ចនៃ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - សហភាពអឺរុប (EU) លើកទី ៨ ដោយប្រធានបទ  “ឆ្ពោះទៅរកអាស៊ានមួយដ៏ខ្លាំងមាំមួន ខ្លួនទីពឹងខ្លួន និងអភិវឌ្ឍន៍គ្របដណ្ដប់” បានប្រព្រឹត្តទៅនៅសិង្ហបុរីតាមទម្រង់ប្រព័ន្ធវីដេអូ និងជួបផ្ទាល់ ដោយមានការចូលរួមរបស់តំណាងចំនួន ២៥០ នាក់ រួមមានអ្នកតាក់តែងគោលនយោបាយ ថ្នាក់ដឹកនាំបណ្ដាសហគ្រាសមកពីអឺរ៉ុបនិងអាស៊ីអាគ្នេយ៍។

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh (រូបថត៖ TTXVN)


រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានថ្លែងសុន្ទរកនៅក្នុងកិច្ចប្រជុំកំពូលនេះ។ លោក Tran Tuan Anh បានអះអាងថា EU គឺជាដៃគូពាណិជ្ជកម្មធំទី ២ របស់អាស៊ានក្នុងដំណាក់កាល ២០០៩ -២០១៨ ក៏ដូចជាវិនិយោគិនធំជាងគេរបស់អាស៊ានជាមួយនឹងការវិនិយោគផ្ទាល់សរុបចំនួន ១៩០ ពាន់លានដុល្លារ។ ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី  (FTA) EU – វៀតណាម លោក Tran Tuan Anh បានចាត់ទុកថា កិច្ចព្រមព្រៀង FTA ដែលមានគុណភាពខ្ពស់ដូច្នេះនឹងជះឥទ្ធិពលជាវិជ្ជមានទៅលើសេដ្ឋកិច្ចវៀតណាមកែលម្អដំណើរការអភិបាលកិច្ចនិងប្រព័ន្ធច្បាប់របស់ប្រទេសវៀតណាមឆ្ពោះទៅរកតម្លាភាពនិងការបើក ចំហថែមទៀត។
លោក Tran Tuan Anh បានអះអាងថា៖ “FTA រវាង EU ជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ានត្រូវបានចាត់ទុកជាជំហានត្រៀមរៀបចំ ដើម្បីឆ្ពោះទៅរក FTA រវាង EU និងអាស៊ានទាំងមូល។ រួមជាមួយសឹង្ហបូរីនោះ វៀតណាមបានផ្ដល់សច្ចាប័ន និងអនុវត្តន៍ជាក់ស្ដែងនូវ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) ។កិច្ចព្រមព្រៀង EVFTA គឺជា FTA ជំនាន់ថ្មី ដេលមានស្តង់ដារខ្ពស់ គ្រប់ជ្រុងជ្រោយ ហើយមានតុល្យភាពផលប្រយោជន៍សម្រាប់ទាំងវៀតណាម និង EU។ ជាមួយនឹងការប្តេជ្ញាចិត្តបើកទីផ្សារយ៉ាងខ្លាំងក្លា ការប្តេជ្ញាចិត្តលុបបំបាត់ពន្ធនាំចូលរហូតដល់ជិត ១០០% នៃពន្ធរបស់ភាគីទាំងសងខាងនោះ  EVFTA គ្រោងនឹងបើកចេញឱកាសសម្រាប់សហគ្រាសទាំងវៀតណាម និង EU ផងដែរ”៕

តាម VOV5-​ វិទ្យុសម្លេងវៀតណាម


ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top