• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បញ្ញវន្ត សិល្បករ នឹងបន្តរួមវិភាគទានក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ


បញ្ញវន្ត សិល្បករ នឹងបន្តរួមវិភាគទានក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ

អញ្ជើញថ្លែងមតិនៅក្នុងជំនួបសំណេះសំណាលជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីដល់តំណាងបញ្ញាវន្ត សិល្បករនាថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៨ នោះ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានលើកសរសើរ និងថ្លែងអំណរគុណចំពោះការរួមវិភាគទានរបស់ជួរ បញ្ញវន្ត សិល្បករ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ​។ តាមលោក Nguyen Phu Trong ថា ក្នុងស្ថានភាពថ្មីដោយមានការអភិវឌ្ឍន៍ដ៏ឆាប់រហ័សលើវិស័យវិទ្យាសាស្ត្រ​បច្ចេកវិទ្យា​នោះ អ្នកវិទ្យាសាស្ត្រមានភារកិច្ចដ៏ធ្ងន់ធ្ងរណាស់។ លោកអញ្ជើញសំណេះសំណាលថា៖


“បដិវត្តន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ៤.០ កំពុងនាំមកនូវការផ្លាស់ប្ដរដ៏ធំធេងណាស់។ នេះគឺជាភារកិច្ចរួម ក៏ប៉ុន្តែ ដំ​បូង​បង្អស់គឺជាបន្ទុករបស់អ្នកវិទ្យាសាស្ត្រ ទោះជាធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែពោរពេញទៅដោយកិត្តយស។ ខ្ញុំសង្ឈឹមថា អ្នក​វិទ្យាសាស្ត្រ បញ្ញវន្ត និងសិល្បករនានានឹងបន្តរីកចំរើន និងរួមចំណែកថែមទៀតចំពោះប្រទេសជាតិនាឆ្នាំថ្មី ២០១៨ នោះ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top