• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បញ្ចូនពលរដ្ឋវៀតណាមពី UAE វិលត្រឡប់មកប្រទេសវិញ

​ក្រុម​ពលរដ្ឋវៀតណាមរួមមានកុមារនិងសិស្សានុសិស្សដែលមានអាយុតិចជាង១៨ឆ្នាំ ជនចាស់ជរា អ្នកជំងឺ ភ្ញៀវ​ទេសចរ​ និងពលករដែលកំពុងជួបការលំបាក។
 
ក្នុងថ្ងៃ​ទី២ និងទី៣ ខែឧសភា សមត្ថកិច្ចវៀតណាមនិង​ស្ថានទូតវៀតណាមប្រចាំ​អេមីរ៉ាតអារ៉ាប់រួម (UAE) និង​ក្រុមហ៊ុន​អាកាស​ចរណ៍ជាតិ​វៀតណាម បានសហការជាមួយសមត្ថកិច្ច UAE រៀបចំជើងហោះហើរជូន​ពលរដ្ឋ វៀតណាម​ជិត៣០០នាក់វិលត្រឡប់​មកប្រទេសវិញ ក្នុងបរិបទដែល​ជើងហោះ​ហើរពាណិជ្ជកម្ម រវាងវៀតណាម​និង​អន្តរជាតិ​កំពុង​ត្រូវផ្អាកដោយសារជំងឺ Covid-19។
 
ក្រុមពលរដ្ឋពោល​ខាងលើរួមមានកុមារនិងសិស្សានុសិស្សមានអាយុតិចជាង១៨ឆ្នាំ ជនចាស់ជរា អ្នកជំងឺ ភ្ញៀវទេសចរ និង​ពលករដែលកំពុងជួបការលំបាក។ បន្ទាប់ពីចុះចតនៅព្រលានយន្តហោះ Can Tho មនុស្សទាំង​អស់​លើជើង​ហោះហើ​រនេះត្រូវ បានត្រួតពិនិត្យសុខភាពហើយជូនទៅធ្វើច​ត្តាឡីស័កតាមបទបញ្ញត្តិ។
 
នាពេលខាងមុខ សមត្ថកិច្ចវៀតណាម នឹងបន្តសហការជាមួយស្ថាប័ន​តំណាងវៀតណាម​ប្រចាំ​ឯបរទេសត្រួត​ពិនិត្យ និងរៀបចំជើងហោះហើរជូនពលរដ្ឋ​វៀតណាម ដែល​មាន​ស្ថានភាពរស់​នៅលំបាក​វិលត្រឡប់​មកប្រទេស​វិញដោយ​ផ្អែកលើបំណង​ប្រាថ្នារបស់ពលរដ្ឋ និងការវិវត្តន៍ពិត​ជាក់ស្ដែងនៃជំងឺឆ្លងនៅក្នុងនិ​ងក្រៅប្រទេស​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ជោគជ័យនៃមហានសន្និបាតលើកទី១៤ របស់បក្ស ពង្រឹងជំនឿជាក់របស់ប្រជាជន

ជោគជ័យនៃមហានសន្និបាតលើកទី១៤ របស់បក្ស ពង្រឹងជំនឿជាក់របស់ប្រជាជន

ប្រជាជនវៀតណាមទាំងក្នុងនិងក្រៅប្រទេស សុទ្ធតែបានសម្តែងជំនឿជាក់របស់ខ្លួន ចំពោះវឌ្ឍនភាពអភិវឌ្ឍរបស់ប្រទេសជាតិនាពេលខាងមុខ បន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា នៅទីក្រុងហាណូយប្រកបដោយជោគជ័យ។

Top