• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងបណ្តាប្រទេសអាស៊ាន

ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី ៤៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភាឡាវ លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) និងប្រធានរដ្ឋសភាកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានអញ្ជើញពិសាអាហារពេលព្រឹកការងាររួមគ្នា។

ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភាឡាវ លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) និងប្រធានរដ្ឋសភាកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានអញ្ជើញពិសាអាហារពេលព្រឹកការងាររួមគ្នា។ រូបថត៖ VNA

 

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាទាំងបីបានឯកភាពគ្នាថា ការជំរុញទំនាក់ទំនងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងប្រទេសទាំងបីនិយាយរួម និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងបីនិយាយដោយឡែក មានអត្ថន័យជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍនៃប្រទេសនីមួយៗ ដើម្បីវិបុលភាព និងសុភមង្គលរបស់ប្រជាជន។ ថ្នាក់ដឹកនាំទាំងបីបានឯកភាពលើទិសដៅកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ក្នុងនោះរួមមានការរៀបចំជំនួបដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញរវាងប្រធានរដ្ឋសភានៃប្រទេសទាំងបី ការអនុវត្តដំណើរទស្សនកិច្ចកម្រិតខ្ពស់ ការរៀបចំការផ្លាស់ប្តូររវាងគណៈកម្មាធិការនានា ក្រុមសមាជិកសភាមិត្តភាព សមាជិកសភាវ័យក្មេង សមាជិកាសភា និងការសិក្សាបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍ (Hotline) រវាងរដ្ឋសភាទាំងបី។

ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាហ្វីលីពីន និងជាប្រធាន AIPA-47 លោក Faustino “Bojie” G. Dy III. រូបថត៖ VNA

នៅព្រឹកថ្ងៃដដែលនេះដែរ ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាហ្វីលីពីន និងជាប្រធាន AIPA-47 លោក Faustino “Bojie” G. Dy III ប្រធានរដ្ឋសភាសិង្ហបុរី លោក Seah Kian Peng និងប្រធានក្រុមប្រឹក្សានីតិប្បញ្ញត្តិប្រ៊ុយណេ លោក Haji Abdul Rahman Taib ផងដែរ៕

តាម​ vovworld.vn/km-KH/

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF

នាថ្ងៃទី ១៨ ខែវិច្ឆិកា នៅក្រៅកិច្ចប្រជុំសប្តាហ៍កំពូល APEC ឆ្នាំ ២០២៦ នៅទីក្រុងសិនជិន ប្រទេសចិន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងនាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva។

Top