• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនការស្វែងរកនិងការប្រមូលអដ្ឋិធាតុយុទ្ធជនដែលពលីនៅឡាវនិងកម្ពុជា


ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញដឹកនាំកិច្ចប្រជុំ
 

នារសៀល​ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ គណៈកម្មាធិការបញ្ជាណែនាំជាតិទទួលបន្ទុក ការស្វែងរក ប្រមូលផ្តុំ​និង​កំណត់​អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី (គណៈកម្មាធិការបញ្ជាណែនាំជាតិលេខ ៥១៥) បានបើក​សន្និសីទ​វាយ​តម្លៃ​លទ្ធផលនៃឆ្នាំ ២០១៩ និងអនុវត្តន៍ភារកិច្ចសំខាន់ៗ ឆ្នាំ ២០២០ ចំពោះគ្រោង​ការណ៍​ស្តីពី​ការស្វែង​រក​និង​ប្រមូល​ផ្តុំ​អដ្ឋិធាតុយុទ្ធជនពលី និងគម្រោង​ស្តីពីការ​កំណត់​អត្តសញ្ញាណ​អដ្ឋិធាតុ​យុទ្ធជន​ដែលកំ​ពុង​ខ្វះព័ត៌មាន​។
 
អញ្ជើញថ្លែង​មតិនៅឯសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ប្រធាន​គណៈកម្មាធិការ​បញ្ជាណែនាំ​ជាតិ ​លេខ ៥១៥ បានស្នើអោយក្រសួង ស្ថា​ប័ននានា ផ្តោត​សំខាន់លើការ​ងារ​ស្វែង​រក​និង​ប្រមូល​ផ្តុំអដ្ឋិធាតុ​យុទ្ធជនទាំង​ក្នុង និងក្រៅប្រទេស។ ទន្ទឹ​មជាមួយគ្នានោះ ប្រតិបត្តិការ​មជ្ឈមណ្ឌល​រក្សាទុក​មូលដ្ឋាន​ទិន្នន័​យ ADN  និងបង្កើនល្បឿន​ដំណើរការ នៃការកំណត់​អត្តសញ្ញាណ​អដ្ឋិធាតុរបស់​យុទ្ធជនដែលកំពុង​ខ្វះ​ព័ត៌មាន​ ជាពិសេស បើកទូលាយកិច្ច​សហប្រតិបត្តិការអន្តរជា​តិលើការស្វែង​រក ប្រមូល​ផ្តុំនិង​កំណត់​អត្ត​សញ្ញាណ​​អដ្ឋិធាតុ​​យុទ្ធជនពលីជាមួយប្រ​ទេសនានា អង្គការនិងបុគ្គលដែលពាក់​ព័ន្ធ​ផងដែរ។
 
សូម​គូសបញ្ជាក់ថា នៅឆ្នាំ ២០២០ គណៈកម្មាធិការបញ្ជាណែនាំថ្នាក់ជាតិ លេខ ៥១៥ បាន​កំណត់​ភារកិច្ច​និង​ដំណោះ​ស្រាយ​សំខាន់ៗ រួមមាន៖ ការលើកកម្ពស់ប្រសិទ្ធភាពនៃការស្វែងរកអដ្ឋិធាតុរបស់យុទ្ធជនពលី នៅភូមិភាគ​សំខាន់​ៗ ដែលមានអដ្ឋិធាតុយុ​ទ្ធជនពលីជាច្រើន ជាពិ​សេស នៅទឹកដី​ប្រទេសកម្ពុជានិង​ឡាវតែម្តង​។ កា​រអនុវត្ត ការទទួល ពិធីប្រគល់, ពិធីគោ​រព្ធវិញ្ញាណខក្ខ័ន្ធ និងពិធីប​ញ្ចុះអដ្ឋិធាតុ​ ត្រូវបាន​អនុវត្តន៍​យ៉ាងម៉ត់​ចត់ ប្រកបដោយសុវត្ថិភាព​ដាច់ខាតផងដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top