• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនការទាក់ទាញដើមទុនវិនិយោគពីអារ៉ាប់ប៊ីសាអូឌីតចូលមកវៀតណាម

លោក Saud F.M. Al Suwelim ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំវៀតណាមនិង
លោក Cao Quoc hung អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ចុះហត្ថលេខាលើកំណត់ត្រានៃសម័យប្រជុំ។ (រូបថត៖ TTXVN)

 

នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ សម័យប្រជុំលើកទី៤ គណៈកម្មការចម្រុះអំពីកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកទេសវៀតណាម និងអារ៉ាប់ប៊ីសាអូឌីត ត្រូវ បានរៀបចំឡើងតាមប្រព័ន្ធវីដេអូនៅទីក្រុងហាណូយនិងទីក្រុង Riyald។ លោក Cao Quoc hung អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមនិងលោក Bandar Al Khamies អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងផែនការអារ៉ាប់ប៊ីសាអូឌីត បាន ធ្វើជាសហប្រធាននៅសម័យប្រជុំ ដោយមានការចូលរួមរបស់តំណាងខុទ្ទកាល័យរដ្ឋា ភិបាល ក្រសួង ស្ថាប័ន និងសហគ្រាសនានានៃភាគីទាំងពីរ។ ថ្លែងនៅសម័យប្រជុំ លោកអនុរដ្ឋមន្រ្តី Cao Quoc Hung បានសង្កត់ធ្ងន់ថា៖ “ក្នុងបរិបទដែលស្ថានភាពសេដ្ឋកិច្ចសង្គមនៅប្រទេសយើងទាំងពីរមានវឌ្ឍន ភាពថ្មីៗ ហើយសេដ្ឋកិច្ចវៀតណាមនិងអារ៉ាប់ប៊ីសាអូឌីតកាន់តែស្អិតរមួត និងធ្វើសមា ហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងខឿនសេដ្ឋកិច្ចតំបន់និងពិភពលោកនោះ យើងខ្ញុំចាត់ទុក ថា នេះជាពេលវេលាដ៏សមស្របដើម្បីរៀបចំសម័យប្រជុំលើកទី៤នេះ។ ដោយ អនុវត្តន៍យ៉ាងត្រឹមត្រូវតាមស្មារតីនិងភារកិច្ចនៃគណៈកម្មការចម្រុះ ក្នុងសម័យប្រជុំ លើកនេះ យើងនឹងត្រួតពិនិត្យឡើងវិញនូវស្ថានភាពកិច្ចសហប្រតិបត្តិការលើបណ្ដា វិស័យ ក៏ដូចជាពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយ ទិសដៅដ៏សមស្របនិងមាន ប្រសិទ្ធភាពសម្រាប់ការជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីឲ្យបានខ្លាំងថែម ទៀត”។

ភាគីទាំងពីរបានផ្ដល់អាទិភាពដល់ការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជា៖ បន្តជំរុញពាណិជ្ជកម្មទ្វេភាគីតាមរយៈការធ្វើពិពិធកម្មមុខទំនិញនាំចូល នាំចេញតាមតម្រូវការនិងឧត្តមភាពរបស់គ្នាទៅវិញទៅមក; បង្កើនការទាក់ទាញដើម ទុនវិនិយោគពីអារ៉ាប់ប៊ីសាអូឌីតចូលមកវៀតណាម; បង្កើនកិច្ចសហប្រតិបត្តិការលើ វិស័យថាមពល អគ្គិសនី ប្រេងឧស្ម័ន ថាមពលកកើតឡើងវិញ និងសារធាតុគីមី ជាដើម ហើយជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែជាក់ស្ដែងនិងទូលំទូលាយលើ វិស័យការពារជាតិសន្តិសុខ ពលករ សុខាភិបាល អប់រំ វប្បធម៌ ទេសចរណ៍ កសិកម្ម ឧស្សាហកម្មនិងព័ត៌មាន-ទូរគមនាគមន៍ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top