• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនការទទួលខុសត្រូវនិងភាពម្ចាស់ការរបស់ក្រសួងនិងមន្ទីរនៅពេលកែលម្អបរិយាកាសធុរកិច្ច លើកកម្ពស់ការប្រកួតប្រជែងថ្នាក់ជាតិ

នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam ប្រធាននៃក្រុម​ប្រឹក្សាជាតិទទួលបន្ទុកការអភិវឌ្ឍប្រកបដោយនិរន្តរភានិងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសំដៅវាយតម្លៃរយៈពេល ៥ ឆ្នាំ អនុវត្តន៍សេចក្តីសម្រេចចិត្តស្តីពីការកែ​លម្អ​បរិយាកាសធុរកិច្ច លើកកម្ពស់ការប្រកួតប្រជែងថ្នាក់ជាតិសម្រាប់ឆ្នាំ ២០១៩ និងទិសដៅសម្រាប់ឆ្នាំ២០២១។


ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam នៅក្នុងកិច្ចប្រជុំ

មតិជាច្រើននៅក្នុងកិច្ចប្រជុំនេះបានឱ្យដឹងថាសេចក្តីសម្រេចចិត្តបានក្លាយទៅជា “ពាណិជ្ជសញ្ញា” ស៊ាំដែលតែងតែបានសហគមន៍ធុរកិច្ចទន្ទឹងរង់ចាំទទួលនិងវាយតម្លៃខ្ពស់។ 

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក Vu Duc Dam បានកត់សម្គាល់ចំពោះការផ្លាស់ប្តូរជាមូលដ្ឋាននៅសេចក្តីសម្រេចសម្រាប់ឆ្នាំ ២០១៩ ដោយផ្តោតលើក្រុមភារកិច្ចមូលដ្ឋាន ដូចជា  បន្តលុបបំបាត់ចោល និងធ្វើឲ្យងាយស្រួលនូវបទប្បញ្ញត្តិស្ដីពីលក្ខខណ្ឌធ្វើអាជីវកម្ម  ការប្រតិបត្តិពេញលេញនិងហ្មត់ចត់នូវកំណែទម្រង់ដែលបានអនុវត្តនៅឆ្នាំ២០១៨ ។ ជាពិសេសការអនុវត្តកំណែទម្រង់ ការគ្រប់គ្រងដ៏ទូលំទូលាយនិងលើកកម្ពស់ការទូទាត់តាមអ៊ីនធឺណិតរួមទាំងបង្កើតប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ខែកញ្ញាដល់ថ្ងៃទី ២ ខែតុលា

សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ខែកញ្ញាដល់ថ្ងៃទី ២ ខែតុលា

សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ ២០២២ នឹងបើកជាផ្លូវការនៅថ្ងៃទី ២៨ ខែកញ្ញា នៅរោងមហោស្រព ក្នុងទីក្រុងហូជីមិញ ជាមួយនឹងការសម្តែងសិល្បៈរបស់ក្រុមសិល្បៈជាតិកម្ពុជា

Top