• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើតគ្រឹះមូលដ្ឋាននៃកំណើនគ្រប់ជ្រុងជ្រោយថែមទៀតដោយមិនទុកឱ្យនរណាម្នាក់នៅខាងក្រោយក្នុងបរិបទនៃជំងឺរាតត្បាតសកល

នាថ្ងៃទី ២១ ខែមេសា អង្គការពលកម្មអន្តរជាតិ (ILO) ប្រចាំនៅវៀតណាមបានប្រកាសរបាយការណ៍យ៉ាងស្តីពីផលប៉ះពាល់នៃជំងឺរាតត្បាតសកល COVID-19 លើទីផ្សារការងាររបស់វៀតណាម ដែលក្នុងនោះមានការវិភាគអំពីការរងផលប៉ះពាល់តាមវិស័យសេដ្ឋកិច្ច និងប៉ាន់ស្មានអំពីទំហំការងារដែលរងផលប៉ះពាល់ផងដែរ។

ក្រុមហ៊ុន NV Apparel  ខេត្ត An Giang តម្រូវឱ្យកម្មកររក្សាចម្ងាយតាមជួរមុនពេលចូលរោងចក្រ។ (រូបថត៖ TTXVN)


អង្គការ ILO បានប៉ាន់ស្មានថានៅដំណាច់ត្រីមាសទី ២ ឆ្នាំ២០២០ ជំងឺរាតត្បាត COVID-19 អាចជះឥទ្ធិពលដល់ជីវភាពរបស់នៅរបស់ពលករចាប់ពី ៤,៦ ទៅ ១០,៣ លាននាក់។ ក្នុងនោះ ពលករក្នុងតំបន់សេដ្ឋកិច្ចក្រៅផ្លូវការនឹងរងការជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរផងដែរ។

របាយការណ៍នេះក៏បានបង្ហាញថា វៀតណាម បានដោះស្រាយវិបត្តិសុខាភិបាល ដែលពាក់ព័ន្ធនឹងជម្ងឺ COVID-19 យ៉ាងម៉ឹងម៉ាត់ ខ្លាំងក្លា ហើយសំខាន់បំផុតគឺវៀតណាមបានផ្តោតទៅលើគោលដៅការពារប្រជាជនទាំងមូលដោយមិនទុកឱ្យនរណាម្នាក់នៅខាងក្រោយនោះឡើយ។ នេះគឺជាពេលវេលាដ៏សំខាន់ដើម្បីធានាថាការប្រតិកម្មផ្នែកគោលនយោបាយនិងសេដ្ឋកិច្ច - សង្គម ត្រូវបានបង្កើតឡើងដោយមានលក្ខណៈបរិយាប័ន និងឈរលើការពិគ្រោះយោបល់ត្រីភាគីរួមមានរដ្ឋាភិបាល និយោជកនិងនិយោជិក៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top