• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បងប្អូនគ្រិស្តសាសនិកវៀតណាមអំណរសាទរបុណ្យណូអែលដ៏សុខសាន្តត្រាណក្នុងបរិបទនៃជម្ងឺរាតត្បាតកូវីដ-១៩

នៅទីក្រុងហូជីមិញវិញ បុណ្យណូអែលឆ្នាំនេះ ជាពិធីបុណ្យដំបូងក្នុងស្ថាន ការណ៍ប្រក្រតីភាពថ្មីនៅទីក្រុង ដូច្នេះ ប្រជាជនយ៉ាងច្រើនកុះករ បានទៅកាន់ព្រះ វិហារកាតូលិក ភូមិគ្រិស្តសាសនានានា ដើម្បីទស្សនា ថតរូប ហើយបួងសួងសុំឲ្យ បុណ្យណូអែលមួយប្រកបដោយក្ដីសុខសាន្តនិងសុភមង្គលទៅដល់មនុស្សនិងគ្រួសារទាំងអស់។

ព្រះវិហារកាតូលិក Cua Bac ទីក្រុងហាណូយ ត្រូវបានតុបតែងយ៉ាងស្រស់ស្អាតសម្រាប់ទទួលអំណរបុណ្យណូអែល។ (រូបថត៖ VNA)


ក្នុងបរិបទដែលចំនួនករណីឆ្លងកូវីដ-១៩ថ្មីនៅទីក្រុងហាណូយនៅតែកើនឡើងនោះគឺការរៀបចំបុណ្យណូអែលនៅព្រះវិហារកាតូលិកនានាលើភូមិសាស្ត្ររដ្ឋធានី ត្រូវបានរឹតត្បិតចំនួនមនុស្សចូលរួម ដើម្បីធានាបទបញ្ញត្តិបង្ការទប់ស្កាត់ជម្ងឺរាត ត្បាត។ មូលដ្ឋានសាសនាមួយចំនួន ដូចជាព្រះវិហារកាតូលិក Ham Long បានប្រារព្ធ បុណ្យណូអែលតាមប្រព័ន្ធវីដេអូ ប៉ុន្តែបរិយាកាសនៅតែកក់ក្ដៅនិងពិសិដ្ឋ។

ចាប់តាំងពីម៉ោង៥កន្លះល្ងាច ថ្ងៃទី២៤ ខែធ្នូ ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ បានហាមឃាត់ការធ្វើចរាចរណ៍នៅតាមវិថីមួយចំនួននៅជុំវិញព្រះវិហារកាតូលិកធំ។ វរសេនីយ៍ទោ Vu The Cuong នគរបាលមូលដ្ឋានបានឲ្យដឹងថា ពិធីអំណរ បុណ្យ ណូអែលត្រឹមតែត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងព្រះវិហារធំប៉ុណ្ណោះ។

“ឆ្នាំនេះ ដោយសារតែជម្ងឺកូវីដ-១៩កំពុងឆ្លងរាលដាលយ៉ាងស្មុគស្មាញ ដូច្នេះ ខ័ណ្ឌបានបញ្ជាណែនាំថាមិនទុកឲ្យមនុស្សចូលក្នុងតំបន់ព្រះវិហារយ៉ាងច្រើនទេ ត្រឹម តែភ្ញៀវកិត្តិយសទើបបានចូលក្នុងព្រះវិហារប៉ុណ្ណោះ”។

នៅទីក្រុងហូជីមិញវិញ បុណ្យណូអែលឆ្នាំនេះ ជាពិធីបុណ្យដំបូងក្នុងស្ថានការណ៍ប្រក្រតីភាពថ្មីនៅទីក្រុង ដូច្នេះ ប្រជាជនយ៉ាងច្រើនកុះករ បានទៅកាន់ព្រះ វិហារកាតូលិក ភូមិគ្រិស្តសាសនានានា ដើម្បីទស្សនា ថតរូប ហើយបួងសួងសុំឲ្យ បុណ្យណូអែលមួយប្រកបដោយក្ដីសុខសាន្តនិងសុភមង្គលទៅដល់មនុស្សនិងគ្រួសារទាំងអស់។ លោក Bui Quang Minh នៅខ័ណ្ឌទី ៨ នៅពេលចូលរួមដោយផ្ទាល់ក្នុងពិធី អំណរបុណ្យណូអែលនៅព្រះវិហារ Fatima បានឲ្យដឹងថា៖

“ចំពោះរូបខ្ញុំផ្ទាល់ បានចូលរួមសកម្មភាពសាសនាគឺមានអត្ថន័យសំខាន់ ណាស់។ បច្ចុប្បន្ននេះ ទីក្រុងគ្រប់គ្រងការឆ្លងរាលដាលបានហើយ មនុស្សរាល់គ្នាអាច ទៅកាន់ព្រះវិហារដើម្បីបួងសួងដូច្នេះខ្ញុំមានអារម្មណ៍សប្បាយរីករាយយ៉ាងក្រៃលែង ផាសុខភាពនិងនឹងនរចិត្តណាស់”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top