• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បក្សនិងរដ្ឋាភិបាលវៀតណាមប្តេជ្ញាចិត្តមិនទុកឲ្យអ្នកណាម្នាក់ស្រេកឃ្លាននិងរងារត្រជាក់ដោយសារគ្រោះមហន្តរាយធម្មជាតិនៅឡើយ

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខេត្តភាគកណ្តាលជាច្រើននៃប្រទេសវៀតណាមបានទទួលរងការខូតខាតយ៉ាងដំណំ ទាំងអាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិ ដែលបណ្តាលមកពីជំនន់ទឹកភ្លៀង។

ឧបនាយករដ្ឋមន្ត្រី លោកTrinh Dinh Dung ពិនិត្យការទប់ទល់ចំពោះគ្រោះទឹកជំនន់នៅសង្កាត់ Quang Thuan ទីរួមខេត្ត Ba Don



រហូតមកដល់ម៉ោង ៥ ល្ងាច ថ្ងៃទី ២០ ខែតុលា ទឹកជំនន់បង្កឲ្យមនុស្ស ១៣៣ នាក់ស្លាប់និងបាត់ខ្លួន ដំណាំរាប់ពាន់ហិកតាត្រូវលេិចលង់ ហើយសត្វពាហនៈ រាប់រយរាប់ពាន់ក្បាលត្រូវទឹកហូរយកទៅបាត់។ ក្រៅពីនោះ ផ្លូវជាតិនិងផ្លូវខេត្តជាច្រើន ក្នុងខេត្ត Nghe An, Ha Tinh, Quang Binh និង Quang Tri ត្រូវជន់លិចនិងខូច ខាតយ៉ាងធ្ងន់ធ្ងរ។ ក្នុងដំណើរបំពេញទស្សនកិច្ច នៅខេត្ត Quang Binh នារសៀលថ្ងៃទី ២០ ខែតុលា ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា បក្ស រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ប្តេជ្ញាចិត្តមិនទុកឲ្យនរណាម្នាក់ត្រូវស្រេកឃ្លាននិងរងារត្រជាក់ដោយសារគ្រោះធម្មជាតិនោះឡើយ។ ទន្ទឹមជាមួយគ្នានេះ លោកក៏បានស្នើឱ្យខេត្ត Quang Binh បន្តផ្តោតការយកចិត្តទុកដាក់ ដល់ជីវភាពរស់នៅរបស់ប្រជាជន ដោយផ្តល់គ្រឿងបរិភោគនិងទឹកស្អាត ដើម្បីប្រជាជនមានអារម្មណ៍នឹងនរចិត្ត និងរកជីវភាពប្រក្រតីឡើងវិញ ក្រោយជំនន់ទឹកភ្លៀង។

លោកឧបនាយករដ្ឋមន្ត្រីបានក្រើនរំលឹកថា ក្នុងរយៈពេលខាងមុខនេះ ស្ថានភាពទឹកភ្លៀងនិងទឹកជំនន់នឹងបន្តទៀត ដូច្នេះ ខេត្ត Quang Binh នៅតែបន្តប្រមូលកម្លាំងដើម្បីជួយសង្គ្រោះប្រជាជននៅតំបន់ដែលរងការលិចលង់យ៉ាងខ្លាំង កុំទុកឲ្យនរណាម្នាក់ត្រូវស្លាប់ដោយសារទឹកភ្លៀងនិងទឹកជំនន់ឲ្យទាល់តែសោះ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top