• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទក់ដាក់ ថែទាំជីវភាពរស់នៅទាំងខាងសម្ភារៈ និងស្មារតីរបស់ពលករ

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអះអាងដូច្នេះនៅកម្មវិធី “ជួបជុំគ្នាទទួលបុណ្យចូល​ឆ្នាំថ្មី ប្រពៃណី២០១៨” ដែលលៃទុកជូនប្រជាកម្មករ ពលករនៅខេត្ត Hai Duong។


ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan
ជូនអំណោយុណ្យចូលឆ្នាំថ្មីចំពោះបណ្ដាកម្មករនៅខេត្ត Hai Duong (រូបថត៖ VOV)

ក្នុងឱកាសនេះ លោកស្រីប្រធានរដ្ឋសភាបានថ្លែងសេចក្ដីជូនពរឆ្នាំថ្មីប្រកបដោយភាពល្អ ប្រសើរបំផុតជូនចំពោះកម្មករ និយោជិតនិងពលករទាំងអស់នៅលើទូទាំងប្រទេស។

“ការជួបជុំគ្នាជាមួយក្រុមគ្រួសារក្នុងបុណ្យចូលឆ្នាំថ្មីគឺជាសេចក្ដីសប្បាយរីករាយដ៏ធំណាស់ចំពោះប្រជាកម្មករ ដោយសារមានអ្នកខ្លះដែលត្រូវទន្ទឹងរង់ចាំ ច្រើនឆ្នាំហើយ។ នាងខ្ញុំមានគោលបំណងថា មិត្តអ្នកឯងនិងប្អូនៗនឹង​លៃទុក ពេលវេលាដ៏ថ្លៃថ្លានោះជូនក្រុមគ្រួសារ ថែទាំកូនៗរបស់ខ្លួន។ នេះនឹងជាប្រភពកម្លាំងចលករដ៏ខ្លាំងក្លា ដើម្បីក្រោយពីបុណ្យ Tet មិត្តអ្នកឯងនិងប្អូនៗ វិលត្រឡប់ទៅធ្វើការជាមួយស្មារតីថ្មី ដើម្បីខំប្រឹងប្រែងសំរេចឲ្យបានល្អនូវភារកិច្ច ទាំងអស់ រួមចំណែកអភិវឌ្ឍន៍សហគ្រាស”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top