
លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan អញ្ជើញប្រគល់ទង់ចេញដំណើរដំណើរយុទ្ធនា
ការស្ម័គ្រចិត្ត វិស្សមកាលបៃតងលើកទី២៥ឆ្នាំ២០១៨ (រូបថតៈ VIET DUNG)
នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញ សហ ភាពយុវជនវៀតណាមទីក្រុងហូជីមិញបានរួមសហការជាមួយសមា គមនិស្សិតវៀតណាមទីក្រុង រៀបចំពិធីចេញដំណើរយុទ្ធនាការស្ម័គ្រចិត្ត វិស្សមកាលបៃតងលើកទី២៥ឆ្នាំ២០១៨ក្រោមប្រធានបទ “យុទ្ធជនស្ម័គ្រចិត្តវិស្សមកាលបៃតងទីក្រុងហូជីមិញ ច្នៃប្រឌិត ស្ម័គ្រចិត្តដើម្បីសហគមន៍”។
អញ្ជើញថ្លែងមតិក្នុងពិធីចេញដំណើរនេះ លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលយុទ្ធជនស្ម័គ្រចិត្តវិស្សមកាលបៃតង ទទួលបានក្នុង រយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ដែលបង្ហាញភាពស្វាហាប់ លក្ខណៈច្នៃប្រឌិតក៏ដូចជាស្មារតីឈានមុខស្ម័គ្រចិត្តរបស់យុវជន។
លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា វិស្សមកាលបៃតង ជាបរិយាកាសសម្រាប់ដកពិសោធន៍នូវជំនាញនិងបង្ហាញនូវការតាំងចិត្តរបស់យុវវ័យ។ ហេតុដូច្នេះ សមាជិកសម្ព័ន្ធយុវជននិងយុវជនទាំងអស់ គប្បីពង្រីកនូវកម្លាំងពលំរបស់ខ្លួនក្នុងសកម្មភាពស្មគ្រចិត្ត ដើម្បី សហគមន៍ដើម្បីភាពសុដុមរមនា្យ និងបង្កើតការរីកសាយភាយក្នុងប្រជាជនគ្រប់ស្រទាប់ ផងដែរ។
យុទ្ធនាការនេះនឹងប្រមូលផ្តុំទៅលើសកម្មភាពស្ម័គ្រចិត្ត កសាងរបៀបរស់នៅអរិយធម៌ ការពារបរិស្ថាន សមស្របជាមួយបម្រែបម្រួលអាកាសធាតុ កសាងជនបទថ្មី និងអនុវត្តនូវសកម្មភាពស្ម័គ្រចិត្តមួយចំនួនទៀតដូចជា “ផឹកទឹកនឹកដល់ប្រភពដើម” និងរក្សាសន្តិសុខសង្គមជាដើម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម