• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

“និទាឃរដូវ​ស្រុក​កំណើត​” នៅទីក្រុង Vancouver រួមចំណែក​បង្កើន​ភាពសម្បូរបែប​ដល់​សង្គមពហុវប្បធម៌របស់កាណាដា

ក្នុងឱកាសនិទាឃរដូវឆ្នាំរោង ឆស័ក ២០២៤ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Vancouver ប្រទេសកាណាដា នាថ្ងៃទី៥ ខែកុម្ភៈ (ម៉ោងក្នុងតំបន់) បានរៀបចំកម្មវិធី “និទាឃរដូវនៃស្រុកកំណើត” ដើម្បីអបអរសាទរ និងជូនពរបុណ្យតេតដល់សហគមន៍ជនវៀតណាមនៅតំបន់ភាគខាងលិចប្រទេសកាណាដា។

ព្រឹត្តិការណ៍នេះទាក់ទាញការយកចិត្តទុកដាក់របស់រដ្ឋមន្ត្រី រដ្ឋលេខាធិការជាច្រើននាក់ ក៏ដូចជាប្រជាជនដែលស្រឡាញ់វៀតណាម និងតំណាងរដ្ឋបាលនៃរដ្ឋ British Columbia។ ព្រឹទ្ធសមាជិក Victor Oh សហប្រធានសមាគមសមាជិកសភាមិត្តភាពកាណាដា-វៀតណាម និងតំណាងស្ថានអគ្គកុងស៊ុលនៃបណ្តាប្រទេសអាស៊ីដែលឈរជើងក្នុងតំបន់នោះក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ។

ប្រតិភូចូលរួមកម្មវិធី និទាឃរដូវនៃស្រុកកំណើត។ រូបថត៖ baoquocte.vn

ក្នុងនាមរដ្ឋបាលនៃរដ្ឋ British Columbia រដ្ឋមន្ត្រីក្រសួងរុក្ខាកម្មទទួលបន្ទុកកិច្ចការបរទេស លោក Bruce Ralston បានកោតសរសើរកម្មវិធី "និទាឃរដូវស្រុកកំណើត" ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ដែលបានរួមចំណែកបង្កើនភាពសម្បូរបែបដល់សង្គមពហុវប្បធម៌របស់កាណាដា។ លោកក៏បានស្វាគមន៍ចំពោះតួនាទីរបស់សហគមន៍ជនវៀតណាមនិយាយរួម និងសមាគមធុរកិច្ចវៀតណាម-កាណាដា (VCBA) និយាយដោយឡែក ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅក្នុងតំបន់ផងដែរ។

British Columbia គឺជារដ្ឋមួយរបស់កាណាដាដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវៀតណាម។ កាលពីឆ្នាំ២០២៣ រដ្ឋនេះបានបង្កើតការិយាល័យពាណិជ្ជកម្មនិងវិនិយោគនៅទីក្រុងហូជីមិញ។ British Columbia តែងតែចាត់ទុកវៀតណាមជាគោលដៅសំខាន់សម្រាប់វិនិយោគ និងជាច្រកទ្វារសម្រាប់ធុរកិច្ចក្នុងស្រុកឈានចូលទីផ្សារសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាសសរស្តម្ភដ៏រឹងមាំដែលតភ្ជាប់វៀតណាមនិងជប៉ុន

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាសសរស្តម្ភដ៏រឹងមាំដែលតភ្ជាប់វៀតណាមនិងជប៉ុន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានចាត់ទុកថា ភាគីទាំងពីរត្រូវផ្លាស់ប្តូរទំនាក់ទំនងពី "កិច្ចសហប្រតិបត្តិការប្រពៃណីដែលផ្អែកលើការទទួលនិងការផ្ទេរ" ទៅជា "កិច្ចសហប្រតិបត្តិការសម្រាប់ការសហស្ថាបនា និងការតភ្ជាប់គ្នាយ៉ាងស៊ីជម្រៅទាក់ទងនឹងខ្សែសង្វាក់តម្លៃ និងខ្សែសង្វាក់ផ្គត់ផ្គង់"។

Top