• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាំស្នាដៃសិល្បៈល្អឯក កាន់តែខិតមកជិតជាមួយសាធារណៈជន


 ស្នាដៃខ្មុកម្រក្សណ៍

 

ការតាំងពិព័រណ៍ពិសេសដើម្បីអបអរសាមហាជ័យជំនះ​និទាឃរដូវឆ្នាំ ១៩៧៥ បានណែនាំដល់សាធារណ​ជន នូវស្នាដៃ​ដ៏វិសេស​វិសាលជាច្រើន ដែលស្ថិតក្នុងសម្រាំងស្រាវជ្រាវរបស់សារមន្ទីរវិចិត្រសិល្បៈវៀតណាម ដោយសិល្បករជា​ច្រើនជំនាន់ធ្វើឡើង ក្នុងនោះមានទាំងអ្នកដែលមានវត្តមានផ្ទាល់នៅសមរភូមិឬ ឃើញផ្ទាល់​ភ្នែក​នូវ​ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៅពេលដែលប្រទេសជាតិបានឯកភាពទាំងស្រុង។ ស្នាដៃទាំងនេះ ត្រូវបាន​វិចិត្រ​ករសម្តែង​តាមរយៈសិល្បៈរូបចម្លាក់ គំនូរជា មួយវត្ថុធាតុដើមសម្បូរបែប ដូចជា ឈើ ខ្មុកម្រ័ក្សណ៍ លាបប្រេង និង​សូត្រជាដើម ដែលឆ្លុះបញ្ចាំងពីរូបភាពរស់រវើកនៃសង្គ្រាមប្រឆាំងចក្រពត្តិអាមេរិក សង្គ្រោះប្រទេសជា​តិទាំងនៅតាមសមរភូមិមុខនិងសមរូមិក្រោយរបស់កងទ័ពនិងប្រជាជនវៀតណាម។
 
ប្រសិនបើ​មិនដោយសារ COVID-19 នោះទេ ប្រហែលជា ប៉ុន្មានថ្ងៃនេះ មនុស្សមួយចំនួនធំ នឹងទៅទស្សនា​សារមន្ទីរ​វិចិត្រសិល្បៈវៀតណាមដើម្បីរីករាយនឹងការតាំងពិព័រណ៍នេះជាពុំខាន។ យ៉ាងណាមិញ នាឱកាសថ្ងៃទី ៣០ ខែ​មេសាឆ្នាំនេះសារមន្ទីរវិចិត្រសិល្បៈវៀតណាម បានសម្រេចចិត្ត ប្តូរពីទម្រង់ប្រពៃណី​ទៅជា​ការ​តាំង​ពិព័រណ៍​តាមអ៊ិនធឺរណែត ដើម្បីបម្រើដល់សាធារណជនដែលស្រឡាញ់សិល្បៈ។ ហេតុដូច្នេះ​សាធារណ​ជន​ដែល​មាន​ទម្លាប់​មក​សារមន្ទីរផ្ទាល់ ប៉ុន្តែឥឡូវនេះ អាចរីករាយនឹងស្នាដៃសិល្បៈដ៏មានតម្លៃតាមរយៈអ៊ីនធឺណែតផងដែរ។ លោក Do Thanh Long វិចិត្រករវ័យក្មេងមួយរូបបានចែករំលែកថា៖ “ខ្ញុំឃើញសកម្ម​ភាព​បង្ហាញ​ស្នាដៃសិល្បៈ​តាមអ៊ិន​ធឺណេតរបស់សារមន្ទីរវិចិត្រសិល្បៈវៀតណាមគឺល្អណាស់។ វិធីសាស្រ្តនេះ បានជួយឱ្យ​សាធារណៈ​ជនខិត​មកជិត​ជាមួយ​រូបគំនូរ ដែលត្រឹមតែបានមើលផ្ទាល់ទៅសារ មន្ទីរប៉ុណ្ណោះ។ លើសពីនេះទៅទៀត រូបភាពនីមួយ​ៗ​ ត្រូ​វបានណែនាំយ៉ាងលំអិត អំពីបរិបទនិងអ្នកនិព​ន្ធ ហេតុ​ដូច្នេះ ខ្ញុំក៏យល់កាន់តែ​ច្បាស់​អំពីស្នាដៃ​នោះផង​ដែរ​។ ថ្វីត្បិត​ដូច្នេះក៏ដោយ ប្រសិនបើ បានចូលមើលគំនូរផ្ទាល់ភ្នែក ពិតជានឹងប្រសើរជាង”។
 
នៅក្នុងការ​តាំងពិព័រណ៍លើកនេះ សារមន្ទីរវិចិត្រសិល្បៈវៀតណាម បានណែនាំ​អំពីស្នាដៃដែល​បង្ហាញ​រូបភាព​នារីជា​ភរិយា និងអ្នកម្ដាយវៀតណាមភាគខាងត្បូងជូនស្វាមីនិងកូនៗ ចូលជួរកង​ទ័ពទៅ​បំពេញ​ភារកិច្ច​នៅសម​រភូមិ​ភាគខាងជើងវៀតណាម។ ក្រៅពីនោះ គឺរូបភាពរបស់នារីដ៏ស្វាហាប់ចូលរួមក្នុងជួរទ័ពឈ្លប ត្រៀមដឹក​គ្រាប់​រំសេវ កាន់កាំភ្លើងនៅដៃដើម្បីការពារមាតុភូមិរបស់ខ្លួន ដែលបានបង្ហាញយ៉ាងច្បាស់​តាម​រយៈស្នា​ដៃជា​ច្រើន។ លោកស្រី Tran Thi Thu Hong មកពីទីក្រុង​ហាណូយ​បានចែក​រំលែក​នូវអារម្មណ៍​របស់លោក​ស្រី ​បន្ទាប់​ពីបានទស្សនាស្នាដៃ៖ “អ្វីៗ ដែលខ្ញុំចូលចិត្តជាងគេគឺផ្ទាំងគំនូរខ្មុកម្រ័ក្សណ៍មានឈ្មោះថា “បេះដូង​និង​​កាណុង​កាំភ្លើង” ដែលមានភាពរស់រវើក ជាមួយនឹងរូបភាពរបស់បងប្អូនស្រី អ្នក​ម្តាយ​ដែលឈរ​យ៉ាង​រឹងមាំ​ដោយ​មិនចុះចាញ់នឹងសត្រូវឡើយ។ ទោះបីបានសម្តែងតាមរយៈគំនូរខ្មុកម្រ័ក្សណ៍ក៏ដោយ ប៉ុន្តែវិចិត្តករ Huynh Van Gam បានបង្ហាញយ៉ាងច្បាស់ ពីបរិយាកាសតស៊ូនិងការប្តេជ្ញាចិត្តរបស់ប្រជាជន”។
 
តាមរយៈ​ការតាំងពិព័រណ៍នេះ សារមន្ទីរវិចិត្រសិល្បៈវៀតណាមសង្ឃឹមថា អ្នកទស្សនាអាច​ចាប់ភ្លឹក​នឹក​ដល់​នូវយុទ្ធ​ជ័យ​ដ៏អស្ចារ្យនិងមហិមារនៅក្នុងប្រវត្តិសា​ស្រ្តនិងបង្ហាញ​ពីក្តីស្រឡាញ់​និងការដឹង​គុណរបស់​មនុស្សជំនាន់​បច្ចុប្បន្ន ចំពោះពលីកម្មដ៏អង់អាចក្លាហានរបស់ជីដូនជីតា ដើម្បីឯករាជ្យ សេរីភាពនិង​ឯកភាព​​ជាតិ។ ការរៀបចំការតាំងពិព័រណ៍តាមរយៈ អ៊ិនធឺណែតគឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីសារមន្ទីរ​បន្តរៀបចំ​សកម្មភាពរំលឹកពីអត្ថន័យក៏ដូចជាផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវសម្រាំងស្រាវជ្រាវដ៏មានតម្លៃ ដល់​អ្នក​ស្រឡាញ់​សិល្បៈមួយចំនួនធំនៅក្នុងប្រទេសនិងក្រៅប្រទេស។ លោកស្រី Nguyen Hoang Linh  ជនវៀត​ណាម​មួយ​រូប​នៅអង់គ្លេសបានឲ្យដឹងថា៖ “កម្រងស្នាដៃស្តីពី ការតស៊ូប្រយុទ្ធប្រឆំាងនឹងចក្រពត្តិអាមេរិក ដែល​បាន​តាំង​បង្ហាញ​លើកនេះ គឺមានស្នាដៃល្អឯកជាច្រើន។ ប្រធានបទអំពីសង្រ្គាម​ដែល​ខ្ញុំតែង​តែបាន​ទស្សនា​តាម​រយៈខ្សែភាព​យន្ត​និងគឺតាមរយៈសៀវភៅប៉ុណ្ណោះ។ ប៉ុន្តែនៅពេលនេះ បានទស្សនាតាមរយៈផ្ទាំងគំនូរ គឺនាំមក​នូវ​អារម្មណ៍ខុសប្លែកខ្លាំងណាស់ ប៉ុន្តែនៅតែ​បង្ហាញពី​ស្មារតីប្រយុទ្ធ​ដើម្បី​ប្រទេស​ជាតិ​របស់​កង​ទ័ព​និង​ប្រជាជន​វៀតណាម។ អ្វីៗដែលខ្ញុំចូលចិត្តជាងគេ គឺ ទោះបីខ្ញុំមិននៅវៀតណាមក៏ដោយ ប៉ុន្តែ នេះជាលើកទី ១ ហើយដែល​ខ្ញុំបានឃើញ​ការតាំងពិព័រណ៍ លើប្រធានបទ​នៃការតស៊ូប្រឆាំង​នឹងចក្រពត្តិ​អាមេរិក​ពីស្រុក​កំណើត​របស់​ខ្លួន​”។
 
ជាសារ​មន្ទីរមួយក្នុងចំណោមសារមន្ទីរមួយភាគតូចនៅវៀតណាម ដែលនៅតែ​រក្សាបាន​នូវសកម្មភាព​តាំងពិព័រណ៍​ក្នុងស្ថានភាពបច្ចុប្បន្ន ហើយសារមន្ទីរវិចិត្រសិល្បៈវៀតណាម បាននាំមកនូវសិល្បៈ​ខិតមក​ជិតនឹង​សាធារណជនប្រកប ដោយជោគជ័យ តាមរយៈមធ្យោបាយថ្មីៗ។ ស្នាដៃទាំងនេះ បាននាំមក​នូវ​ចំណាប់​អារម្មណ៍​ល្អដល់ទស្សនិកជននិងបានធ្វើឱ្យមនុស្សម្នាក់ៗ មានមោទនភាព​ចំពោះប្រជាជាតិ​វៀតណាម​ដ៏វីរភាព​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top