• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាំកិច្ចសហប្រតិបត្តិការសភារវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីកាន់តែស៊ីជម្រៅ

នារសៀលថ្ងៃទី១២ ខែវិច្ឆិកា នៅអាគាររដ្ឋសភា (ហាណូយ) បន្ទាប់ពីពិធីទទួលស្វាគមន៍ជាផ្លូវការ ប្រធានរដ្ឋសភាលោកត្រឹន ថាញ់ មិនបានអញ្ជើញជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matviyenko ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។

ប្រធានរដ្ឋសភាលោក ត្រឹន​ថាញ់ មិន អញ្ជើញជួបពិភាក្សាជាមួយលោកស្រី Valentina Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី (រូបថត៖ VNA)

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រឹងការសម្របសម្រួលរវាងស្ថាប័នឯកទេស បង្កើនប្រសិទ្ធភាពនៃក្រុមមិត្តភាពសភា; ជំរុញការធ្វើឲ្យសុក្រិតក្របខ័ណ្ឌច្បាប់ និងឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី រួមដំណើរជាមួយរដ្ឋាភិបាល មូលដ្ឋាន និងអាជីវកម្មនៃប្រទេសទាំងពីរ។

បន្ទាប់ពីកិច្ចពិភាក្សា ប្រធានក្រុមប្រឹក្សាសហព័ន្ធ លោកស្រី Matviyenko បានប្រគល់ជូន ប្រធានរដ្ឋសភាលោកត្រឹន ថាញ់ មិននូវផ្លាកសញ្ញាកិត្តិយសរបស់ក្រុមប្រឹក្សាសហព័ន្ធ “សម្រាប់ការរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធសភា”។ ប្រធានរដ្ឋសភា លោកត្រឹន ថាញ់ មិន​មានប្រសាសន៍ថា៖ "ខ្ញុំសូមគោរពចំពោះរឿងនេះ មិនត្រឹមតែជាកិត្តិយសសម្រាប់ខ្លួនខ្ញុំផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងជាការទទួលស្គាល់តួនាទីរបស់រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។ នេះគឺជាសក្ខីភាពដ៏រស់រវើកនៃចំណង់សាមគ្គីភាពប្រពៃណីផ្សាភ្ជាប់យ៉ាងជិតស្និទ្ធរវាងរដ្ឋ រដ្ឋសភា និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី"។

នៅថ្ងៃដដែលនោះ ប្រធានរដ្ឋសភាលោកត្រឹន ថាញ់ មិន និងប្រធានក្រុមប្រឹក្សាសហព័ន្ធ លោកស្រី Matviyenko បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការជាច្រើន៕

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top