• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបពិភាក្សាជាមួយលោក Abe Shuichi អភិបាលខេត្ត Nagano (ជប៉ុន)


 នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបពិភាក្សាជាមួយលោក AbeShuichi អភិបាលខេត្ត Nagano (ជប៉ុន)  លោក Abe Shuichi
 

នៅជំនួបពិភាក្សាជាមួយលោក Abe Shuichi អភិបាលខេត្ត Nagano (ជប៉ុន) ដែលបាន​ប្រព្រឹត្ត​ទៅនា​រសៀល​ថ្ងៃទី ១៤ ខែសីហានៅទីក្រុងហាណូយនោះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាន​លើក​ឡើង​ថា ភាព​ជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀត ណាមនិងជប៉ុន បាន​អភិវឌ្ឍ​យ៉ាង​ខ្លាំងក្លា​លើវិស័យជាច្រើន មិនត្រឹមតែនៅថ្នាក់មជ្ឈឹមប៉ុណ្ណោះទេ ថែមទាំងនៅកម្រិត​មូលដ្ឋាន​ទៀត​ផង​។
 ​
ក្នុងជំនួប​នេះ លោកនាយករដ្ឋមន្រ្តីបានស្នើថា នាពេលខាងមុខនេះ រដ្ឋាភិបាលខេត្ត Nagano និងលោក​អភិបាល​ Abe Shuichi ផ្ទាល់ នឹងបន្តយកចិត្តទុកដាក់ក៏ដូចជាជំរុញអោយសហគ្រាសនានារបស់ខេត្ត ធ្វើការ​វិនិ​យោគ​កាន់តែច្រើននៅវៀតណាមលើវិស័យជាឧត្តមភាពដូចជាកសិកម្ម ឧស្សាហកម្ម គ្រឿង​ម៉ាស៊ីន​អេឡិចត្រូ​និក​ ព័ត៌ មាននិងឧបករណ៍សម្រាប់ផលិតកម្ម ព្រមទាំងបង្កើននិងលើកកម្ពស់ការទទួលសិក្ខាកាម វៀតណាម។​
 
លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ខេត្ត Nagaco មានប្រៀបខ្លាំងក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ ដូច្នេះ​វៀត​ណាម​សង្ឃឹមថានឹងបានសហការយ៉ាងជិតស្និទ្ធិជាមួយខេត្តក្នុងវិស័យនេះតែម្តង។ លោកនាយក​រដ្ឋមន្រ្តី​បាន​អះអាង​ថា​ យោងតាមកិច្ចព្រមព្រៀងក្នុងកិច្ចពិភាក្សាជាមួយលោកនាយករដ្ឋមន្រ្តី Abe Shinzo នោះ រដ្ឋាភិ បាលវៀត​ណាមបង្កលក្ខណៈងាយស្រួលដល់ផលិតផលកសិ​កម្មរបស់ជប៉ុន (ដូច ជាផ្លែប៉ោម ផ្លែ pear)​ រួម​ទាំង​ខេត្ត​ Nagano ដើម្បីងាយស្រួលចូលមកកាន់ទីផ្សារ វៀតណាមផងដែរ។
 
យ៉ាងណាមិញ រដ្ឋាភិបាល​វៀតណាម​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​បង្កលក្ខណៈ​ងាយ​ស្រួល​សម្រាប់​អាជីវកម្ម​របស់​ Nagano ក្នុងការវិនិយោគនិងធ្វើអាជីវកម្មនៅ​ វៀតណាមប្រកបដោយជោគ​ជ័យ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាម-ទួរគីដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់កម្រិត ៤ ពាន់លានដុល្លារអាមេរិក

វៀតណាម-ទួរគីដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់កម្រិត ៤ ពាន់លានដុល្លារអាមេរិក

នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ (ម៉ោងក្នុងស្រុក) នៅប្រទេសទួរគី នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងអនុប្រធានាធិបតីទួរគី លោក Cevdet Yilmaz បានចូលរួមសន្និសីទសារព័ត៌មានរួមបន្ទាប់ពីជំនួបពិភាក្សាការងារ។

Top