• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បញ្ជាណែនាំឱ្យបង្កើនការបង្ការនិងទប់ស្កាត់ការឆ្លងវីរុស nCoV


នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បញ្ជាណែនាំឱ្យបង្កើនការបង្ការនិងទប់ស្កាត់ការឆ្លងវីរុស nCoV (រូបថត៖ chinhphu.vn)
 

នាយករដ្ឋមន្រ្តីវៀតណាម លោក  Nguyen Xuan Phuc ទើបតែ​បាន​ចុះហត្ថ​លេខា​លើការ​ដាក់​ចេញ​សារ​ទូរ​លេខ​លេខ ​២ ស្តីពីការ​បង្កើនវិធានការបង្ការ និងទប់ស្កាត់​ការឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មីបង្ក​ឡើង​។
 
នាយក​រដ្ឋមន្រ្តីវៀតណាម លោក  Nguyen Xuan Phuc ទើបតែបានចុះហត្ថលេខាលើការដាក់ចេញសារទូរលេខទី ២ ស្តីពី​ការបង្កើនវិធានការបង្ការនិងទប់ស្កាត់ ការឆ្លងជំងឺផ្លូវដង្ហើមដោយរុសកូរ៉ូណាប្រភេទថ្មីបង្កឡើង ដែលក្នុង​នោះបានបញ្ជាក់យ៉ាងច្បាស់ថា៖ ដាក់កំហិតចំពោះការប្រមូលផ្តុំមនុស្សជាច្រើនកុះករ ; បណ្តា​ខេត្ត​ដែល​​បាន​ប្រកាសពីការឆ្លងរាលដាលវីរុសនេះ ត្រូវតែបញ្ឈប់ពិធីបុណ្យទាំងអស់ សូម្បីតែ​ពិធី​បុណ្យ​ដែល​ទើប​បាន​បើក​សម្ពោធក៏​ដោយ ព្រមទាំងសម្រេចអនុញ្ញាតឲ្យសិស្សានុសិស្សត្រូវឈប់សម្រាកផងដែរ។
 
យោងតាម​ព័ត៌មានដែលបានធ្វើបច្ចបុប្បន្នភាពនាពេលថ្មីៗនេះ បានឲ្យដឹងថារហូតដល់ព្រឹកថ្ងៃទី ៣ ខែកុម្ភះ​ឆ្នាំ​២០២០ ករណីដែលឆ្លងជំងឺផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី (NCoV) បាន​កើត​ឡើង​នៅ​ប្រទេស​និង​តំបន់​ចំនួន​ ២៧ ហើយបណ្តាលឱ្យអ្នកស្លាប់ចំនួន ៣៦២ នាក់ ដែលក្នុងនោះ មានមនុស្សម្នាក់​ត្រូវបាន​ស្លាប់​នៅក្រៅ​ប្រទេស​ចិន (ពោលគឺនៅប្រទេសហ្វីលីពីន) ហើយមនុស្សជាង ១៧.២០០ នាក់ទៀតត្រូវបាន​ឆ្លងវីរុស​នេះ​តែ​​ម្តង​។ រីឯនៅវៀតណាមមានអ្នកឆ្លង   វីរុសនេះចំនួន ៧ នាក់ ក្នុងនោះមានជនជាតិវៀតណាម ៤ នាក់​ផង​ដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top