• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីឡាវនិងនាយករដ្ឋមន្រ្តីកម្ពុជា

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជួបសន្ទនាតាមទូរស័ព្ទជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ (រូបថត៖ VGP)
 

នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីឡាវ លោក Phankham Viphavanh និងនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្រ្តីឡាវ Phankham Viphavanh ភាគីទាំងពីរបានសម្ដែងក្ដីសោមនស្សរីករាយ ហើយវាយតម្លៃខ្ពស់ចំពោះការដែលប្រទេសទាំងពីរថែរក្សាបាននូវសន្ទុះសហប្រតិបត្តិការក្នុងបរិបទនៃជម្ងឺ កូវីដ ១៩ ព្រមទាំងឯកភាពថា នាពេលខាងមុខ ភាគីទាំងពីរចាំបាច់ត្រូវបន្តសហប្រតិបត្តិការគ្នាកាន់តែជិតស្និទ្ធថែមទៀតដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរួមនានា ក៏ដូចជាទាញយកយ៉ាងអតិបរមានូវប្រភពធនធានអន្តរជាតិដើម្បីបម្រើបុព្វហេតុអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសនីមួយៗ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។ ក្នុងឱកាសបុណ្យតេតប្រពៃណី Bun Pi-may របស់ឡាវ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានផ្ញើរជូនថ្នាក់ដឹកនាំនិងប្រជាជនឡាវ អំណរជូនពរដ៏ល្អប្រសើរបំផុត។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់ពីគោលបំណងចង់សហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាពេលខាងមុខ ដើម្បីនាំទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ រដ្ឋាភិបាលទាំងពីរ វៀតណាមនិងកម្ពុជា បន្តអភិវឌ្ឍន៍ប្រកបដោយចីរភាព និងប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។ នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពថា នឹងសហការអនុវត្តន៍ឲ្យមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ សន្តិសុខ លើកកំពស់ប្រសិទ្ធភាពក្នុងការងារគ្រប់គ្រងខ្សែព្រំដែន សហការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺរាតត្បាតផង ព្រមទាំងធានាការធ្វើចរាចរណ៍ ដោះដូរទំនិញតាមច្រកទ្វារព្រំដែនបានយ៉ាងងាយស្រួលទៀតផង។ ភាគីទាំងពីរក៏បានឯកភាពសហការយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគីនានា រួមជាមួយប្រទេសសមាជិកដទៃទៀត ថែរក្សាសាមគ្គីភាពនិងជំរុញតួនាទីមជ្ឈភាពរបស់អាស៊ានផងដែរ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់កម្ពុជា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានផ្ញើរអំណរជូនពរដ៏ល្អប្រសើរបំផុតជូនថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top