• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការកែតម្រូវតម្លៃ

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VGP)

នាព្រឹកថ្ងៃទី២១ មេសា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការដឹកនាំការកែ តម្រូវតម្លៃ បានអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំរបស់គណៈកម្មាធិការនេះ។ ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យក្រសួងហិរញ្ញវត្ថុសហការជាមួយស្ថាប័នទាក់ទិននានាធ្វើការត្រួតពិនិត្យវិធានការ ផែនការ កែតម្រូវ តម្លៃចំពោះផលិតផលនីមួយៗ មុខទំនិញនីមួយៗ សំដៅគ្រប់គ្រង អតិផរណាឲ្យបានល្អក្នុងឆ្នាំ២០២០។ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖

“យើងអាចគ្រប់គ្រងបានអតិផរណាក្នុងឆ្នាំនេះ អាស្រ័យទៅលើសមត្ថភាពនិងវិធានការកែតម្រូវ។ អះអាងយ៉ាងដូច្នេះដើម្បីឲ្យប្រជាជនទាំងមូលនឹងនរចិត្ត។ យើងត្រូវគ្រប់គ្រងជំងឺរាតត្បាតឲ្យបានល្អ គ្រប់គ្រងតម្លៃឲ្យបានល្អ។ ហេតុដូច្នេះ ក្រសួង ស្ថាប័ននិងអង្គភាពអាជីវកម្មគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវភារកិច្ច ដំណោះស្រាយនានាអំពីការកែតម្រូវតម្លៃ ទីផ្សារតាមសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាល ក៏ដូចជាការណែនាំរបស់រដ្ឋា ភិបាលនិងប្រធានគណៈកម្មាធិការដឹកនាំការកែតម្រូវតម្លៃផងដែរ”។

លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវដំណោះស្រាយរក្សាស្ថិរភាពតម្លៃចំពោះមុខទំនិញ សេវាកម្មចាំបាច់ រួម ចំណែកបន្ធូរបន្ថយការលំបាកសម្រាប់ផលិតកម្មនិងជីវភាពរស់នៅរបស់ ប្រជាជនដោយសារជំងឺ Covid-19៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យានម៉ុងត្រេអ៊ីល (ទីក្រុងម៉ុងត្រេអ៊ីល)។

Top