ព័ត៌មាន
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើកិច្ចសន្ទនាជាមួយកម្មករនៅតំបន់ឧស្សាហកម្ម VSIP ខេត្ត Bac Ninh
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជូនកាដូដល់កម្មករនៃក្រុមហ៊ុន Foster Electric ខេត្ត Bac Ninh (រូបថត៖ vov.vn)
នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នៅតំបន់ឧស្សាហកម្ម VSIP ខេត្ត Bac Ninh នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាគំរូផលិតកម្ម និងធ្វើកិច្ចសន្ទនាជាមួយកម្មករនៃរោងចក្រផលិតឧបករណ៍សំលេងអេឡិចត្រូនិចរបស់ក្រុមហ៊ុន Foster Electric ខេត្ត Bac Ninh។
នៅក្នុងកិច្ចសន្ទនានេះ ក្រុមកម្មកររបស់ក្រុមហ៊ុនបានសម្តែងការវាយតម្លៃខ្ពស់ចំពោះបក្សនិងរដ្ឋ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល Covid-19 ព្រមទាំងថ្លែងអំណរគុណ ចំពោះបក្សនិងរដ្ឋដែលបានផ្តោតការយកចិត្តទុកដាក់លើការផ្តល់កញ្ចប់ថវិកាឧបត្ថម្ភជូនដល់មុខសញ្ញាដែលជួបការលំបាកក្នុងនោះមានកម្មករនិយោជិកផងដែរ។
ជួបសំណេះសំណាលជាមួយកម្មករ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានស្នើឱ្យស្ថាប័ននិងអង្គភាពនានាត្រូវតែមានទំនួលខុសត្រូវបន្ថែមទៀតដើម្បីបន្តលើកកម្ពស់សមត្ថភាពនិងជំនាញវិជ្ជាជីវៈរបស់វណ្ណៈកម្មករ។ ទាក់ទងនឹងបញ្ហាលំនៅដ្ឋានសម្រាប់កម្មករ លោក Nguyen Xuan Phuc បានមានប្រសាសន៍ថាបញ្ហានេះត្រូវការការយកចិត្តទុកដាក់ បន្ថែមទៀតព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់កម្មករជាពិសេសគឺប្រព័ន្ធផ្សារទំនើបនិងសាលា មត្តេយ្យជាដើម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម