• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយគណៈកម្មការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19


 ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ TTXVN)
 

នារសៀល​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅក្នុង កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​ជាតិ​ដឹក​នាំការ​បង្ការ​និង​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​ Covid-19។
 
ថ្លែងនៅ​ទីនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា នាបច្ចុប្បន្ន តម្រូវការ​មក​ដល់​វៀត​វៀត​ណាម​របស់​អ្នក​ជំនាញ​ កម្មករបច្ចេក ទេសខ្ពស់ និងវិនិយោគិនបរទេសមានធំណាស់។ ហេតុដូច្នេះ ប្រសិនបើមិន ចាត់វិធាន​ការ​ដោះស្រាយឲ្យបានល្អ វានឹងប៉ះពាល់ដល់ដំណើរការអនុវត្ត សំណង់ គម្រោងអាជីវកម្មនានា​ក៏ដូច​ជាការ​ស្ដារសេដ្ឋកិច្ច​ឡើងវិញផងដែរ។ នេះជាបញ្ហាបន្ទាន់ក្នុងពេលបច្ចុប្បន្ននេះ។ ទីពីរគឺ តម្រូវការវិលត្រឡប់មក ប្រទេសវិញ​របស់ជនវៀតណាមនៅឯបរទេសក៏មានធំដែរ ដូច្នេះបានជាត្រូវ បង្កលក្ខណៈ​ងាយ​ស្រួល​ថែម​ទៀត​សម្រាប់​ប្រជាជនក្នុងការធ្វើមាតុភូមិ និវត្តន៍វិញ ក៏ប៉ុន្តែត្រូវផ្អែកលើគោលការណ៍​ដ៏ម៉ឺងម៉ាត់​ពាក់​ព័ន្ធ​ដល់​ការ​បង្ការ​ និងប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត។
 
លោក​នាយករដ្ឋមន្រ្តីបានស្នើឲ្យថ្នាក់ដឹកនាំរដ្ឋាភិបាលនិងក្រសួង ស្ថាប័ននានា ពិភាក្សា​គ្នាដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះរាល់បញ្ហា ពោលខាងលើ។ តាមនោះ មិនអាចអត្តនោម័តក្នុងការងារប្រយុទ្ធប្រឆាំងជម្ងឺ រាតត្បាតបាន​ឡើយ ក៏ប៉ុន្តែត្រូវការបើកទ្វារសម្រាប់ក្របខ័ណ្ឌមុខសញ្ញា ពោលខាងលើដើម្បីជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ដោយសារតម្រូវការយ៉ាងធំនៃភាគីទាំងពីរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

សេដ្ឋកិច្ចវៀតណាម ប្រសើរឡើងនៅពេលដែល GDP ក្នុងត្រីមាសបន្ទាប់ខ្ពស់ជាងត្រីមាសមុន

សេដ្ឋកិច្ចវៀតណាម ប្រសើរឡើងនៅពេលដែល GDP ក្នុងត្រីមាសបន្ទាប់ខ្ពស់ជាងត្រីមាសមុន

តួរលេខដែលបានប្រកាសនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ពីអគ្គនាយកដ្ឋានស្ថិតិបានឲ្យ ដឹងថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងត្រីមាសទីបីរបស់វៀតណាមបាន កើនឡើង ៥,៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Top