• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបចរចាជាមួយថ្នាក់ដឹកនាំ អាស៊ាននៅក្នុងឱកាសកិច្ចប្រជុំជាប្រចាំឆ្នាំរបស់ IMF – WB

តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នាយករដ្ឋ​មន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញចូលរួមជំនួបប្រជុំថ្នាក់ដឹកនាំអាស៊ាន នៅក្នុងឱកាសកិច្ចប្រជុំជាប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) នៅកោះ Bali ប្រទេសឥណ្ឌូនេស៊ី។

 ថ្នាក់ដឹកនាំអាស៊ាន អ.ស.ប IMF និង WB ថតរូបអនុស្សាវរីយ៍ (រូបថត៖ TTXVN)


អញ្ជើញថ្លែងនៅក្នុងជំនួបប្រជុំ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ចាត់ទុកថា ភាពជោគជ័យនៃកិច្ចប្រជុំ WEF – ASEAN ឆ្នាំ២០១៨ ដែលបានរៀបចំឡើងនៅវៀតណាមនាពេលកន្លងទៅបានសរឲ្យឃើញ​ថា​ អាស៊ានមានឧត្តមភាពជាច្រើនបានត្រៀមខ្លួនជាស្រេចទទួលនិងឆ្លៀតយកស្នាដៃនានានៃបដិវត្តន៍ឧស្សាហកម្ម​លើកទី៤។

“ខ្ញុំស្នើឲ្យអង្គការសហប្រជាជាតិ មូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារពិភពលោកសហប្រតិបតិ្តការជាមួយអាស៊ាន​និងវៀតណាម ដើម្បីជំរុញការអនុវត្តលទ្ធផលនានាដែលបានសម្រេចរួចនៅកិច្ចប្រជុំ WEF ASEAN នាពេលកន្លងមកពិសេសគឺចំពោះយន្តការសម្របសម្រួលបរិយាកាសធ្វើអាជីវកម្ម ក្របខ័ណ្ឌតភ្ជាប់ថ្នាលបណ្ដុះធនធាន​ជាតិនិងតភ្ជាប់បណ្ដាញអប់រំ និងកសាងប្រព័ន្ធសិក្សារៀនសូត្រអស់មួយជីវិតនៅប្រទេសអាស៊ានទាំងអស់”។

ចំពោះវៀតណាម នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានលើកឡើងយ៉ាងច្បាស់ថា រដ្ឋាភិបាលវៀតណាមកំពុងផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លាឆ្ពោះទៅរកការកសាងរដ្ឋាភិបាលដែលស្ថាបនា អភិវឌ្ឍន៍ ស្មោះត្រង់ ធ្វើសកម្មភាព បម្រើប្រជាជននិងសហគ្រាស។ វៀតណាមក៏កំពុងបង្កើនកិច្ចសហប្រតិបតិ្តការក្នុងការអនុវត្តផែនការស្ដីពី​សហគមន៍​អាស៊ាន ឆ្នាំ២០២៥ ផងដែរ។

“ខ្ញុំស្នើឲ្យយើងទាំងអស់គ្នាសហការអនុវត្តន៍អនុសាសន៍នានា ពិសេសគឺក្រុមវិស័យអាទិភាពទាំង ៥ នៅក្នុង “របាយការណ៍ឧបត្ថម្ភគ្នារវាងទស្សនៈវិស័យសហគមន៍អាស៊ាន ឆ្នាំ ២០២៥ និងរបៀបវារៈឆ្នាំ ២០៣០ របស់​អ.ស.ប​ស្ដីពីការអភិវឌ្ឍដោយចីរភាព” ដែលរួមមានការលើកស្ទួយសមត្ថភាពខ្លួនទីពឹងខ្លួន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្មនិងប្រើប្រាស់ដោយចីរភាព កាត់បន្ថយភាពក្រីក្រ និងគ្រប់គ្រងធនធានធម្មជាតិដោយ​ចីរភាព ផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

COP២៨៖ អាមេរិកប្តេជ្ញាបរិច្ចាគ ៣ ពាន់លានដុល្លារដល់មូលនិធិអាកាសធាតុបៃតង

COP២៨៖ អាមេរិកប្តេជ្ញាបរិច្ចាគ ៣ ពាន់លានដុល្លារដល់មូលនិធិអាកាសធាតុបៃតង

កាលពីថ្ងៃទី ២ ខែធ្នូ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បានឲ្យដឹងថា ប្រទេសនេះបានប្តេជ្ញារួមវិភាគទានចំនួន ៣ ពាន់លានដុល្លារដល់មូលនិធិអាកាសធាតុបៃតង។

Top