• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ ជំរុញសកម្មភាពផ្សព្វផ្សាយ ឃោសនា និងឧទ្ទេសនាមអំពីទឹកដី មនុស្សវៀតណាមនិងកូរ៉េខាងត្បូង


 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc (ខាងស្ដាំ) បានអញ្ជើញទទួលជួបប្រធានគណៈកម្មាធិការ ទូរគមនាគមន៍កូរ៉េខាងត្បូងលោក Lee Hyo-seong (រូបថត៖ TTXVN)
 

 នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញទទួលជួបប្រធានគណៈកម្មាធិការ​ ទូរគមនាគមន៍កូរ៉េខាងត្បូងលោក ​Lee Hyo-seong។

នៅទី​នេះ លោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលវៀតណាមវាយតម្លៃខ្ពស់ចំពោះការដែល គណៈ​កម្មា​ធិការ​ទូរគមនាគមន៍កូរ៉េខាងត្បូងនិងក្រសួងព័ត៌មាននិងទូរគមនា គមន៍វៀត ណាមបានចុះ​ហត្ថលេ​ខា​លើកិ​ច្ច​ព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរស្ដីពីកិច្ចសហប្រតិបត្តិការផលិតកម្មវិធីទូរទស្សន៍។ លោក​នាយក​រដ្ឋ​មន្រ្តី​បានជម្រាបថា ក្រៅពីសម្ព័ន្ធក្រុមហ៊ុនកូរ៉េខាងត្បូងមួយចំនួនដែលធ្វើសកម្មភាពប្រកបដោយ ជោគជ័យ​នៅវៀត​ណាមដូចជា Lotte និង Samsung នោះ គឺវៀតណាមក៏មា​ន គោល​បំណង​ចង់​អោយ​វិនិយោគិន​កូរ៉េខាង​ត្បូងថ្មីៗនឹងបន្តមកដល់វៀត ណាម​ ច្រើនថែមទៀត។ រួមជាមួយគ្នានោះ​គឺ ជំរុញ​អោយ​ភ្ញៀវទេសចរ​កូរ៉េខាង​ត្បូង​មក ដល់វៀត ណាមកាន់តែច្រើនឡើងពីមួយថ្ងៃ​ទៅមួយថ្ងៃផងដែរ​។​

​នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើអោយគណៈកម្មាធិការ ជំរុញសកម្មភាពផ្សព្វផ្សាយ ឃោសនា និង​ឧទ្ទេសនាមអំពីទឹកដី មនុស្សវៀត ណាមនិងកូរ៉េខាងត្បូង ដើម្បីប​ង្កើន​ការ​យល់​ដឹង​និង​ការ​តភ្ជាប់​គ្នារ​វាង​ប្រជា​ជន​ នៃប្រទេសទាំងពីរ។ លោកក៏បានស្នើ​អោយភាគីទាំងពីរសហការគ្នាផលិតក​ម្មវិធី ឧទ្ទេសនាម​អំពីកូ​រ៉េខាង​ត្បូង តាមរយៈរលកវិទ្យុនិងទូរទ​ស្សន៍របស់វិទ្យុសម្លេងវៀត ណាម ​(VOV) និងស្ថានីយ៍ទូរទស្សន៍វៀតណា​ម (VTV)​ ផងដែរ។ ទន្ទឹមនឹងនោះ ភាគីកូរ៉េខាងត្បូងនឹងជួ​យឧបត្ថម្ភដើម្បីអោយកម្មវិធី​ផ្សាយសម្លេង កម្មវិធី​ ទូរទស្សន៍​របស់វៀត​ណាម ជាពិសេសគឺកម្មវិធីស្ដីពីការផ្សព្វ​ផ្សាយវប្បធម៌ ទឹកដី មនុ​ស្សវៀត​ណាម ត្រូវបាន​ផ្សាយតាម​រយៈរលកវិទ្យុ និង​ ទូរទស្សន៍កូរ៉េខាងត្បូង ​ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top