• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបអគ្គកុងស៊ុល​កិត្តិយស​វៀត​ណាម​ប្រចាំតំបន់​ Busan – Kyeongnam នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងស្ដាំ) ទទួលជួបអគ្គកុងស៊ុលកិត្តិយសវៀតណាមប្រចាំតំបន់ Busan – Kyeongnam នៃប្រទេសកូរ៉េខាងត្បូង

 នាព្រឹក​ថ្ងៃទី២៤ ខែសីហា ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញ​ទទួលជួប​សវនាការជាមួយអគ្គកុងស៊ុលកិត្តិយស វៀតណាមប្រចាំតំបន់ Busan – Kyeongnam នៃ​ប្រទេស​កូ​រ៉េខាង​​ត្បូង​លោក Park Soo Kwan និងក្រុមសហគ្រិននៃទី​​ក្រុង ​​Busan ដែល​កំពុង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ការងារនៅ​វៀតណាម​។
 
នៅ​ជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសម្ដែងគោលបំណងថា លោក Park Soo Kwan នឹង​បន្ត​ចលនាសហគ្រាសកូរ៉េខាងត្បូងជាច្រើនថែមទៀតបណ្ដាក់​ទុនចូលមកវៀត​ណាម ឬសហការ​ជាមួយ​សហគ្រាស​វៀតណា​មក្នុងការនាំចូលមុខទំនិញក​សិផលដោយគុណភាពខ្ពស់​ ព្រោះថា​នេះជា​ឧត្តមភាព​មួយ​របស់​វៀត​​ណាម​ ហើយក៏ជាតម្រូវការធំរបស់កូរ៉េខាងត្បូងផងដែរ។ លោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាល​​វៀត​ណាមនឹងជានិច្ចកាលជួយឧបត្ថម្ភយ៉ាងសកម្ម​ដើម្បីលោក Park Soo Kwan បំពេញ​ល្អនូវ​តួនាទី​ជា​អគ្គកុង​ស៊ុលកិត្តិយសវៀតណាមប្រចាំតំបន់ Busan – Kyeongnam ក៏ដូច​ជាតួនាទី​ជា​វិនិយោគិន​នៅវៀត​ណាម​ផង​ដែរ​។
 
រីឯខ្លួនវិញ លោក Park Soo Kwan បានសន្យាថា នឹងបន្តចល​នាសហគ្រាស​ធំៗនិង​មានលទ្ធភាព​ក្នុងតំបន់​បង្កើន​ការវិនិយោគ​ទុនចូលមកវៀតណាម ព្រមទាំ​ងខិតខំប្រឹងប្រែងអស់ពីកម្លាំង​កាយ​ចិត្ត ដើម្បី​ពូន​ជ្រុំឲ្យទំនាក់​ទំនងភាព​ជាដៃគូ​សហប្រតិបតិ្តការ​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែអភិវឌ្ឍន៍​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ៕​ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top