• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយសហគមន៍ជន វៀតណាមនៅនូវែលហ្សេឡង់

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅនូវែលហ្សេឡង់ នារសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នាយករដ្ឋ​មន្រ្តី​វៀត​ណាម លោក Nguyen Xuan Phuc និងលោកជំទាវបានអញ្ជើញទៅទស្សនាសកលវិទ្យាល័យបច្ចេកវិទ្យា Auckland (AUT)។ សកលវិទ្យាល័យនេះចាប់ផ្ដើមបើកទូលាយកិច្ចសហប្រតិបតិ្តការលើវិស័យបណ្ដុះបណ្ដាលនៅ​វៀត​ណាម​ចាប់ពីឆ្នាំ១៩៩៣ ហើយមានគោលបំណងចង់ជំរុញកិច្ច សហប្រតិបតិ្តការអប់រំជាមួយវៀតណាមដែរ។

 លោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយតំណាងសហគមន៍ជនវៀតណាមនៅនូវែលហ្សេឡង់

នៅសាលានេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជួបសំណេះ សំណាលជាមួយនិស្សិតវៀតណាម ដែលកំពុងសិក្សារៀនសូត្រនៅទីនេះ និងតំណាងសហគមន៍ជនវៀតណាមនៅនូវែលហ្សេឡង់។ ស្ដីពីទំនាក់ទំនងរវាង ប្រទេសទាំងពីរ លោក Nguyen Xuan Phuc អះអាងថា ទំនាក់ទំនងនេះកំពុងអភិវឌ្ឍន៍ប្រកបដោយភាពល្អប្រសើរ។

“ទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាម-នូវែលហ្សេឡង់គឺជិត ១ ពាន់លានដុល្លារអាមេរិក។ យើងបានសហប្រតិបតិ្តការ​ប្រកបដោយជោគជ័យក្នុងវិស័យកសិកម្ម ថាមពលកកើតឡើងវិញ និងវិស័យផ្សេងៗមួយចំនួនទៀត។ ប៉ុន្តែប្រទេសទាំងពីរនៅតែមានសក្ដានុពលដ៏ធំធេងណាស់។ ពិសេសគឺក្រោយពីវៀតណាមនិងនូវែលហ្សេឡង់ជាសមាជិក​នៃកិច្ចព្រមព្រៀង CPTPP ដែលទើបនឹងបានចុះហត្ថ លេខានៅឈីលី”។ 

លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ទៅលើតួនាទីរបស់សហគមន៍ជនវៀតណាម នៅនូវែលហ្សេឡង់ដែលជាស្ពាន​តភ្ជាប់រវាងប្រទេសទាំងពីរ។ ចំពោះ និស្សិតវៀតណាមនៅនូវែលហ្សេឡង់ លោក Nguyen Xuan Phuc មាន​គោល​បំណងថា ប្អូនៗបន្តខំប្រឹងប្រែងហាត់ពត់លត់ដំ ដើម្បីកសាងអនាគតឲ្យបានល្អសំរាប់ខ្លួនឯង ក៏ដូចជារួមចំណែកកសាងអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាម ប្រសើរឡើងនៅពេលដែល GDP ក្នុងត្រីមាសបន្ទាប់ខ្ពស់ជាងត្រីមាសមុន

សេដ្ឋកិច្ចវៀតណាម ប្រសើរឡើងនៅពេលដែល GDP ក្នុងត្រីមាសបន្ទាប់ខ្ពស់ជាងត្រីមាសមុន

តួរលេខដែលបានប្រកាសនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ពីអគ្គនាយកដ្ឋានស្ថិតិបានឲ្យ ដឹងថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងត្រីមាសទីបីរបស់វៀតណាមបាន កើនឡើង ៥,៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Top