• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីជប៉ុនអំពាវនាវឱ្យពិភពលោកធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ដើម្បី” ភពផែនដីបៃតង”

នាយករដ្ឋមន្រ្តីជប៉ុន លោក Suga Yoshihide (រូបថត៖ AFP/TTXVN)
 

នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នាយករដ្ឋមន្រ្តីជប៉ុន លោក Suga Yoshihide បានអំពាវនាវឱ្យពិភពលោកចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។

ថ្លែងនៅក្នុងសន្និសីទអន្តរជាតិស្តីពីបរិស្ថានដែលរៀបចំដោយអង្គការសកម្មភាពដើម្បី  បរិស្ថានពិភពលោកនៅទីក្រុងតូក្យូ លោកនាយករដ្ឋមន្រ្តី Suga បានថ្លែងថា“ វាគឺជាការទទួលខុសត្រូវរបស់យើងក្នុងការបន្សល់ទុកឲឲ្យមនុស្សជំនាន់ក្រោយនូវភពផែនដី ដ៏ស្រស់បំព្រង» ។

លោកក៏បានឲ្យដឹងថាការប្រែប្រួលអាកាសធាតុនិងបញ្ហាបរិស្ថានដទៃទៀតកំពុងក្លាយជា“ ការគំរាមកំហែងកាន់តែខ្លាំងឡើង” នៅជំវិញសកលលោក ព្រមទាំងសង្កត់ធ្ងន់ថា “ចំណុចដ៏សែនសំខាន់ គឺប្រទេសទាំងអស់ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ឲ្យទាន់ពេលវេលាជាពុំខានឡើយ។ទន្ទឹមនឹងនេះថ្នាក់ដឹកនាំជប៉ុនរូបនេះក៏បានបញ្ជាក់ថាផែនការបន្សាបការបញ្ចេញឧស្ម័នកាបូននៅឆ្នាំ ២០៥០ គឺជាគោលដៅដ៏សំខាន់សម្រាប់ជប៉ុន ហើយចំណុចនេះនឹងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះផងដែរ៕

តាម VOV5 -  វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top