• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍និងទ្វីបអូសេអានី

នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានចេញដំណើរពីរដ្ឋធានីតូក្យូ ដើម្បីអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍និងទ្វីបអូសេអានី និងចូលរួម​កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣។

តាមផែនការ ក្នុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃនេះ លោក Abe នឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំពិភពលោកផ្សេងៗអំពីការសាកល្បងនានាក្នុងតំបន់ ក្នុងនោះរួមមានបញ្ហាលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ និងសារសំខាន់នៃសេរីភាពខាងផ្នែកពាណិជ្ជកម្ម ក្នុងបរិបទដែលលទ្ធិគាំពារពាណិជ្ជកម្មនិយម ក្រោមអំណាចរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា លោក Abe បានអញ្ជើញចូលរួមកិច្ចប្រជុំមួយនៅប្រទេសសឹង្ហបុរី ដោយមានការចូលរួមរបស់មន្ត្រីនៃប្រទេសជាសមាជិកអាស៊ានទាំង ១០ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំ​នាក់​ទំនងសហប្រតិបតិ្តការនិងមិត្តភាពរវាងជប៉ុននិងអាស៊ាន។ បន្ទាប់ពីនោះ លោក Abe នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP)។ នាថ្ងៃទី១៥ ខែវិច្ឆិកា លោកនាយករដ្ឋមន្រ្តីជប៉ុនក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរវាងអាស៊ានជាមួយបណ្ដាដៃគូនិងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) លើកទី១៣ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
  

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញជូនពរសហគមន៍កាតូលិកនិងប្រូតេស្តង់ ក្នុងឱកាសបុណ្យណូអែល

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញជូនពរសហគមន៍កាតូលិកនិងប្រូតេស្តង់ ក្នុងឱកាសបុណ្យណូអែល

នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ប្រធានគណៈកម្មការឃោសនាការ និងចលនាមហាជនមជ្ឈឹម លោក Trinh Van Quyet បានអញ្ជើញទៅជូនពរបុណ្យណូអែលនៅឯព្រះសហគមន៍កាតូលិកទីក្រុងហូជីមិញ។

Top