• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២៣ (ASEAN BIS)

នេះជាព្រឹត្តិការណ៍ដំបូងក្នុងសកម្មភាពជាបន្តបន្ទាប់របស់លោកនាយករដ្ឋមន្ត្រី ពេលមកដល់ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
លោក Pham Minh Chinh បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅឯកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN BIS) ឆ្នាំ ២០២៣។ រូបថត៖  TTXVN

នារសៀលថ្ងៃទី ៤ ខែកញ្ញា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅឯកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN BIS) ឆ្នាំ ២០២៣។ នេះជាព្រឹត្តិការណ៍ដំបូងក្នុងសកម្មភាពជាបន្តបន្ទាប់របស់លោកនាយករដ្ឋមន្ត្រី ពេលមកដល់ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន គឺជាវេទិកាដ៏ធំបំផុតសម្រាប់ធុរកិច្ចក្នុងតំបន់ ដើម្បីធ្វើការសន្ទនាសាធារណៈ និងឯកជន កំណត់យុទ្ធសាស្ត្រ និងដំណោះស្រាយ ដើម្បីនាំមកនូវផលប្រយោជន៍រយៈពេលវែងសម្រាប់សហគ្រាស និងប្រជាជនក្នុងតំបន់។

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា អាស៊ានប្រឈមមុខនឹងបេសកកម្មដែលត្រូវបញ្ជាក់ជា “ប៉ូលមួយក្នុងពិភពលោកពហុប៉ូល” ដើម្បីជាមជ្ឈមណ្ឌលនៃកិច្ចសហប្រតិបត្តិការ និងរចនាសម្ព័ន្ធក្នុងតំបន់ ហើយមានសមត្ថភាពពេញលេញក្នុងការអនុវត្តបេសកកម្មនោះ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា រដ្ឋាភិបាល និងអង្គភាពអាជីវកម្មត្រូវសហការគ្នាកាន់តែជិតស្និទ្ធ មានប្រសិទ្ធភាព និងជាក់ស្តែង; លើកទឹកចិត្ត និងផ្តល់តម្លៃដល់សំឡេងនៃអាជីវកម្ម។ ចាំបាច់ត្រូវពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសនានា បង្កើតទំនាក់ទំនងអន្តរតំបន់នៃតំបន់ទាំងមូល។ អាស៊ានត្រូវរួមគ្នាកសាងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ជាពិសេសក្នុងវិស័យផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងបច្ចេកវិទ្យាខ្ពស់។ នេះគឺជាគន្លឹះក្នុងការធ្វើឱ្យប្រសើរឡើងនូវផលិតភាពការងារ និងការប្រកួតប្រជែងក្នុងតំបន់។

ដោយសំដៅលើទំនួលខុសត្រូវរបស់វៀតណាម នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានមានប្រសាសន៍ថា៖ “ក្នុងនាមជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកសកម្មប្រកបដោយការទទួលខុសត្រូវ វៀតណាមនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយឥណ្ឌូនេស៊ី និងបណ្តាប្រទេសអាស៊ានផ្សេងទៀតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងអាស៊ានឯកភាព និងអភិវឌ្ឍន៍រួមក្នុងតំបន់ និងក្នុងពិភពលោក។ ខ្ញុំជឿជាក់ថា យើងនឹងតាមទាន់និន្នាការថ្មី ឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈម ធានាតុល្យភាពរវាងគោលដៅនៃការងើបឡើងវិញនូវកំណើនក្នុងរយៈពេលខ្លី និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពក្នុងរយៈពេលវែង ទាញយកប្រយោជន៍ច្រើនបំផុតពីឱកាសអភិវឌ្ឍន៍ថ្មីៗ នាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជន និងសហគមន៍អាស៊ាន ក៏ដូចជាអាជីវកម្មខ្លួនឯង”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top