• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃភាពជាដៃគូអាស៊ាន-អាមេរិក

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងដឹកនាំគណៈប្រតិភូវៀតណាមទៅបំពេញទស្សនកិច្ចនិងធ្វើការនៅសហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh (រូបថត៖ chinhphu.vn)  

ក្រសួងការបរទេសវៀត ណាមបានចេញសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី ៨ ឧសភា ដោយបានឲ្យដឹងថា តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសហរដ្ឋ អាមេរិកលោក Joseph Robinette Biden Jr. នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងរួមជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ នៃទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។ ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងដឹកនាំគណៈប្រតិភូវៀតណាមទៅបំពេញទស្សនកិច្ចនិងធ្វើការនៅសហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បេតិកភណ្ឌឯកសាររបស់វៀតណាមបន្តបង្កើតសញ្ញាសម្គាល់លើឆាកអន្តរជាតិ

បេតិកភណ្ឌឯកសាររបស់វៀតណាមបន្តបង្កើតសញ្ញាសម្គាល់លើឆាកអន្តរជាតិ

នៅក្នុងសម័យប្រជុំលើកទី១១ នៃគណៈកម្មាធិការកម្មវិធី ចងចាំពិភពលោក ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការយូណេស្កូ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែវិច្ឆិកា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ឯកសារចំនួនពីរ រួមមាន «សិលាចារឹកនៅតំបន់ Pho Hien» នៃខេត្តហ៊ឹងអៀន និង «សិលាចារឹកលើភ្នំ Non Nuoc» នៃខេត្តនិញបិញ ត្រូវបានចុះបញ្ជី​ជា​បេតិកភណ្ឌឯកសារតំបន់អាស៊ី-ប៉ាស៊ីហ្វិកជាផ្លូវការ។

Top