• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចូលរួមពិធីប្រកាសផ្លូវហោះហើរត្រង់ហាណូយ-ហ៊ីរ៉ូស៊ីម៉ា

ផ្លូវហោះហើរហាណូយ - ហ៊ីរ៉ូស៊ីម៉ា នឹងចាប់ផ្តើមបម្រើអ្នកដំណើរចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ជាមួយនឹងជើងហោះហើរទៅមកចំនួន ២ ដងក្នុងមួយសប្តាហ៍នៅថ្ងៃពុធ និងថ្ងៃអាទិត្យ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូចូលរួមពិធីបើកការហោះហើរផ្លូវហាណូយ-ហ៊ីរ៉ូស៊ីម៉ា របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air (រូបថត៖ Duong Giang/TTXVN)

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសឧស្សាហូបនីយកម្ម (G7) បើកទូលាយ និងបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុន នារសៀលថ្ងៃទី ១៩ ឧសភា នៅទីក្រុង ហ៊ីរ៉ូស៊ីម៉ា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីប្រកាស ជើងហោះហើរត្រង់ដំបូងរវាងទីក្រុងហាណូយ និងទីក្រុងហ៊ីរ៉ូស៊ីម៉ា និងជាផ្លូវហោះហើរទី៨ តភ្ជាប់វៀតណាម និងជប៉ុនរបស់ក្រុមហ៊ុនទេសចរណ៍ Vietjet Air

ផ្លូវហោះហើរហាណូយ - ហ៊ីរ៉ូស៊ីម៉ា នឹងចាប់ផ្តើមបម្រើអ្នកដំណើរចាប់ពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ ជាមួយនឹងជើងហោះហើរទៅមកចំនួន ២ ដងក្នុងមួយសប្តាហ៍នៅថ្ងៃពុធ និងថ្ងៃអាទិត្យ។ ដូច្នេះហើយ បច្ចុប្បន្ននេះ Vietjet មានជើងហោះហើរត្រង់ពីទីក្រុងហាណូយ ទីក្រុងហូជីមិញ ទៅកាន់តូក្យូ អូសាកា ណាហ្គោយ៉ា ហ្វូគូអូកា និងជើងហោះហើរជាច្រើនទៅកាន់នីហ្គាតា ស៊ីហ្ស៊ូអូកា ហ្វូគូស៊ីម៉ា...។ ការដែលក្រុមហ៊ុន Vietjet បើកផ្លូវហោះហើរត្រង់ដំបូងពីវៀតណាមទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ា បើកចេញឱកាសបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងការផ្លាស់ប្តូរប្រជាជនរវាងវៀតណាម និងជប៉ុននិយាយរួម និងហ៊ីរ៉ូស៊ីម៉ានិយាយដោយឡែក។ ព្រឹត្តិការណ៍នេះមានអត្ថន័យជាពិសេសក្នុងឱកាសដែលប្រទេសទាំងពីរកំពុងមានសកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ៥០ នៃទំនាក់ទំនងការទូតវៀតណាមនិងជប៉ុន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top