• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ាប្រចាំនៅវៀតណាម

នារសៀលថ្ងៃទី ២៨ ខែកក្កដានៅ ទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ លោក Francis Young Efeduma ឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ាប្រចាំនៅវៀតណាម ក្នុងឱកាសលោកមកជម្រាបលាបញ្ចប់អាណត្តិបេសកកម្មការទូតរបស់ខ្លួន។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ាប្រចាំនៅវៀតណាម (រូបថតៈ VGP/Quang Hieu)



អញ្ជើញថ្លែងមតិ ក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានលើកឡើងថា ជាមួយសក្តានុពលដ៏ធំធេងអំពីសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការនាំចេញ របស់ វៀតណាមនោះ នឹងក្លាយជាកាលានុវត្តន៍ភាពដ៏ល្អសម្រាប់កិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរ។
ទន្ទឹមជាមួយគ្នានោះ ដោយមានចំនួនប្រជាជនច្រើននៅទ្វីបអាហ្វ្រិកនិងអាស៊ី ការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរនីហេ្សរីយ៉ានិង វៀតណាម នឹងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយវិបុលភាពនៃប្រទេសទាំងពីរជាពុំខាន។ លោកនាយករដ្ឋមន្រ្តីសង្ឃឹម ថា នាពេលអនាគត លោកឯកអគ្គរដ្ឋទូត Francis Young Efeduma ក៏ដូចជាឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ាអាណត្តិថ្មី នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ ក្នុងនាមជាប្រធានអាស៊ាន វៀតណាមនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់និងពិភពលោក។

ចំណែកឯឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ាបានឲ្យដឹងថា នីហ្សេរីយ៉ាគ្រោងនឹងរៀបចំប្រតិភូអាជីវកម្មមកកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកឱកាសធ្វើអាជីវកម្មនិងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ វៀតណាមមានរមណីដ្ឋានជាច្រើន ហើយប្រជាជន នីហ្សេរីយ៉ាជាច្រើនចង់មកទស្សនាប្រទេសវៀត ណាមដែរ។ នីហ្សេរីយ៉ាបានត្រៀមខ្លួនជាស្រេចសម្រាប់ឆ្នាំក្រោយ នៅពេលដែលជំងឺរាតត្បាតកូវីដ-១៩ ត្រូវរុញថយក្រោយ ដើម្បីដំណើរការកម្មវិធីសហប្រតិបត្តិការទាំងនេះ៕

 

  តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top