• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញបានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋដូមីនីកែន

បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍និងរីកចម្រើនឈានមុខគេលើពិភពលោក (ជី ២០) និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាថ្ងៃទី ១៩ ខែវិច្ឆិកា ម៉ោងក្នុងស្រុក យន្តហោះដឹកលោកនាយករដ្ឋមន្ត្រី ហ្វាម មីញ ជីញនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋាន Las Americas រដ្ឋធានី Santo Domingo ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋដូមីនីកែន តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃប្រទេសម្ចាស់ផ្ទះ លោក Luis Abinader Corona និងភរិយា។
នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញ និងលោកជំទាវបានមកដល់ទីក្រុង Santo Domingo ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋដូមីនីកែន។ រូបថត៖ TTXVN

នេះជាលើកទីមួយហើយដែលថ្នាក់ដឹកនាំស្នូលវៀតណាម មួយរូបបានធ្វើទស្សនកិច្ចនៅសាធារណរដ្ឋដូមីនីកែន; បង្ហាញពីការគោរពនិងបំណងប្រាថ្នារបស់វៀតណាមក្នុងការបន្តបង្រួបបង្រួមនិងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងល្អនៃសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀត ណាម និងសាធារណៈរដ្ឋដូមីនីកែន សំដៅអបអរសាទរខួបលើកទី ២០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (២០០៥-២០២៥)។

ពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះលោកនាយករដ្ឋមន្ត្រី ហ្វាម មីញ ជីញនិងភរិយា ព្រមទាំងគណៈប្រតិភូវៀតណាមបានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅអាកាសយានដ្ឋាន ដោយមានវត្តមានរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម Dominican លោក Limber Cruz អនុរដ្ឋមន្ត្រីក្រសួងការបរទេស Dominican លោក Jose Julio Gomez ឯកអគ្គរដ្ឋទូតនៃអ សាធារណរដ្ឋ Dominican ប្រចាំនៅវៀតណាម លោក Jaime Francisco Rodríguez ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយបា ក្នុងពេលដំណាលគ្នា Dominicana លោក Le Quang Long រួមទាំងកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅគុយបា ក្នុងពេលដំណាលគ្នាដូមីនីកែន។

តាមគម្រោង ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ នឹងជួបពិភាក្សាជាមួយប្រធានាធិបតីនៃសាធារណរដ្ឋ Dominican លោក Luis Abinader Corona; ទន្ទឹមនឹងនោះក៏មានជំនួបជាមួយប្រធានព្រឹទ្ធសភា និងប្រធានសភាជាន់ទាបដូមីនីកែន; សុន្ទរកថាគោលនយោបាយនៅបណ្ឌិតសភាការទូត Dominican និងសកម្មភាពសំខាន់ៗផ្សេងទៀត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អបអរសាទរទិវាគ្រូបង្រៀនវៀតណាមថ្ងៃទី២០ខែវិច្ឆិកា

អបអរសាទរទិវាគ្រូបង្រៀនវៀតណាមថ្ងៃទី២០ខែវិច្ឆិកា

នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ក្រសួងអប់រំនិងបណ្តុះបណ្តាល បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី២០ ខែវិច្ឆិកា) និងមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី ៨ របស់វិស័យអប់រំ (ឆ្នាំ ២០២៥ - ២០៣០)។

Top