• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ៖ វិភាគយ៉ាងដិតដល់នូវស្ថានភាពពិភពលោក កុំឲ្យរំលងឱកាសអភិវឌ្ឍន៍

ជើញជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមករា ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានបញ្ជាណែនាំ ជាមួយនឹងគោលដៅកំណើន GDP យ៉ាងហោចណាស់ ៨% នៅឆ្នាំ២០២៥ ក្រសួង សាខា និងមូលដ្ឋានត្រូវតែមានទិសដៅកំណើនថ្មី ហើយដាក់ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុម័តសម្រាប់ការអនុវត្ត។
លោកនាយករដ្ឋមន្ត្រីហ្វាម មិញ ជីញ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VOV)

ទន្ទឹមនឹងនោះ ស្ថានភាពពិភពលោក និងតំបន់កំពុងវិវឌ្ឍមិនអាចទាយទុកជាមុន ប៉ះពាល់ផ្ទាល់ដល់ប្រទេស វៀតណាម ជាពិសេសការនាំចេញ ផលិតកម្មអាជីវកម្ម លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យធ្វើការវិភាគយ៉ាងដិតដល់នូវស្ថានភាពក្នុងខែកុម្ភៈ និងពេលវេលាខាងមុខ ជាពិសេសបញ្ហាថ្មី។ នាយករដ្ឋមន្ត្រីបានស្នើដំណោះស្រាយមួយចំនួន៖ ដូចជា ផ្តោតលើស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា និងការលើកកម្ពស់កំណើន។

“យើងត្រូវតែចាប់ផ្តើមផលិតកម្ម និងអាជីវកម្មភ្លាមៗ បំពេញគោលដៅនិងភារកិច្ចឲ្យបានត្រឹមត្រូវចាប់ពីខែដំបូង ពោលគឺត្រូវបង្ហើយការងារក្នុងខែកុម្ភៈ ខែមីនា ត្រីមាស និងខែបន្តបន្ទាប់ ទើបយើងអាចសម្រេចរួចរាល់ការងារពេញមួយឆ្នាំ។ ដូច្នេះហើយយើងត្រូវគ្រប់គ្រងស្ថានការណ៍ឲ្យត្រឹមត្រូវ តាំងពីដើម មក ហើយក្រសួង សាខា និងរដ្ឋមន្ត្រីត្រូវដឹកនាំឲ្យត្រឹមត្រូវតាំងពីដើមមកដែរ។ ឧបសគ្គបច្ចុប្បន្នរបស់យើងគឺរបៀបរបប ដូច្នេះរាល់ខែ រដ្ឋមន្ត្រីត្រូវរាយការណ៍មកថា តើ ផ្នែកដែលខ្លួនគ្រប់គ្រងជាប់គាំងនៅត្រង់ណា ដើម្បីថ្នាក់ដឹកនាំអាចដឹកនាំការកែតម្រូវយ៉ាងដូចម្តេច”។ នេះបើ

លោកនាយករដ្ឋមន្រី្តបានចាត់អោយក្រសួង ស្ថាប័ននានាធ្វើការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុដោយសកម្ម ប្រកបដោយភាពបត់បែន ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៥ នៅខេត្ត ហឺង អៀន

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៥ នៅខេត្ត ហឺង អៀន

នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នៅទីរួមខេត្ត មី ហោ (My Hao) ខេត្ត ហឺង អៀន (Hung Yen) អគ្គលេខាបក្ស លោក តូ ឡឹមបានអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើ - និទាឃរដូវ ឆ្នាំម្សាញ់សប្តស័ក ២០២៥។

Top