• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បំផុសចលនាប្រឡងប្រណាំងនវានុវត្តន៍ និងផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិជ្ជាប្រៃសណីយ៍ និងទូរគមនាគមន៍នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានបំផុសចលនា “ប្រទេសទាំងមូលប្រឡងប្រណាំងនវានុវត្តន៍ និងផ្លាស់ប្តូរឌីជីថល”។
  និស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាប្រៃសណីយ៍ និងទូរគមនាគមន៍ ស្វាគមន៍នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាមអញ្ជើញមកចូលរួមពិធី។ រូបថត៖ Lai Hoa/VOV  
  នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ថ្លែងមតិដឹកនាំ។ រូបថត៖ Lai Hoa/VOV  
  គណៈប្រតិភូបានចុចប៊ូតុង បំផុសចលនា “ប្រទេសទាំងមូលប្រឡងប្រណាំងនវានុវត្តន៍ និងផ្លាស់ប្តូរឌីជីថល”។ រូបថត៖ Lai Hoa/VOV  

ថ្លែងមតិនៅពិធីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអះអាងថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សំដៅអនុវត្តន៍ជាក់ស្តែង នាំយកគោលមាគ៌ា  និងគោលការណ៍របស់បក្សក្នុងសេចក្តីសម្រេចចិត្តលេខ ៥៧ របស់មជ្ឈិម ស្តីពីរបកគំហើញអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថលជាតិ ទៅក្នុងជីវភាពជាក់ស្តែង។ នាយករដ្ឋមន្ត្រីបានឲ្យដឹងថា នៅក្នុងពិភពលោកបច្ចុប្បន្ន វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលគឺជានិន្នាការជៀសមិនរួចនៃសម័យកាល ហើយក៏ជាមធ្យោបាយតែមួយគត់ដើម្បីស្ទុះឡើង ជំនះរាល់ការលំបាកនិងបញ្ហាប្រឈម ចាប់យកឱកាស កសាងខឿនសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន រឹងមាំ សង្គមស៊ីវិល័យនិងទំនើប នាំប្រទេសជាតិឱ្យស្មើនឹងមហាអំណាចពិភពលោក។ 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានស្នើថា៖

“ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០៣០ សក្តានុភាព កម្រិតវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍របស់វៀតណាមនឹងឈានដល់កម្រិតជឿនលឿនក្នុងវិស័យសំខាន់ៗជាច្រើន ហើយជាប្រទេសឈានមុខគេក្នុងចំណោមប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។ មាត្រដ្ឋានសេដ្ឋកិច្ចឌីជីថលឈានដល់យ៉ាងហោចណាស់ ៣០% នៃGDP។ អត្រានៃការប្រើប្រាស់សេវាសាធារណៈតាមអ៊ីនធឺណិតដោយប្រជាជននិងសហគ្រាស ឈានដល់ជាង ៨០% ។ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាឌីជីថលទំនើប កម្រិតបញ្ជូនទិន្ន័យដ៏ធំទូលាយ ស្មើនឹងប្រទេសជឿនលឿន”។

នាព្រឹកថ្ងៃទី ២៤ មេសា អញ្ជើញទៅទស្សនានិងធ្វើការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាប្រៃសណីយ៍និងទូរគមនាគមន៍ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានស្នើឱ្យវិទ្យាស្ថាន អនុវត្តន៍ “ការត្រួសត្រាយទាំង៥”។ នោះគឺ ត្រួសត្រាយផ្លូវក្នុងការតភ្ជាប់ភាគីទាំង ៤ រួមមានរដ្ឋ - សាលារៀន - អ្នកវិទ្យាសាស្ត្រ - អាជីវកម្ម ជាមួយវិនិយោគិន; ត្រួសត្រាយផ្លូវក្នុងការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល ការស្រាវជ្រាវវិទ្យាសាស្ត្រ; ត្រួសត្រាយផ្លូវក្នុងការបណ្តុះបណ្តាលទេពកោសល្យ និងការកសាងសហគ្រាសយូនីខូន; ត្រួសត្រាយផ្លូវក្នុងស្វ័យភាពនិងធ្វើពាណិជ្ជកម្មផលិតផល; ត្រួសត្រាយផ្លូវក្នុងការហ៊ានគិត ហ៊ានធ្វើ ហ៊ានជំនះដែនកំណត់របស់ខ្លួន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ក្រុមហ៊ុន SYRE របស់ស៊ុយអែតចង់នាំវៀតណាមក្លាយជាមជ្ឈមណ្ឌលនៃប្រព័ន្ធអេកូឡូស៊ីវាយនភ័ណ្ឌពិភពលោក

ក្រុមហ៊ុន SYRE របស់ស៊ុយអែតចង់នាំវៀតណាមក្លាយជាមជ្ឈមណ្ឌលនៃប្រព័ន្ធអេកូឡូស៊ីវាយនភ័ណ្ឌពិភពលោក

នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោកស្រី Susanna Campbell ប្រធានក្រុមហ៊ុន SYRE Group របស់ស៊ុយអែត នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានស្នើឲ្យ SYRE វិនិយោគអភិវឌ្ឍន៍ឧស្សាហកម្មវាយនភណ្ឌកាត់ដេរក្នុងទិសដៅបៃតង និងចីរភាពនៅវៀតណាម។

Top