• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីហុងហ្គារីចាប់ផ្តើមដំណើទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលហុងហ្គារី លោក Orban Viktor និងលោក ជំទាវបានចាប់ផ្តើមសកម្មភាពក្នុងក្រប ខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី ២៦ ខែកញ្ញា​ ឆ្នាំ ២០១៧ តាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ។


នាយករដ្ឋមន្ត្រីហុងហ្គារី លោក Orban Viktor (រូបថតៈ Breitbart/VnExpress)

ដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីហុងហ្គារីលើកនេះគឺសំដៅអះអាងនូវគោលនយោបាយ ​គោរពនិងមានបំណងបង្កើនទំនាក់ទំនងលើគ្រប់វិស័យនិងនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ហុង​ហ្គា​រីឲ្យកាន់តែអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមជាមួយគ្នានោះ ដំណើរទស្សនកិច្ចក៏ជាឱកាសសម្រាប់ភាគីទាំងពីរផ្លាស់ប្តូររាល់វិធានការ ជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីនេះលើគ្រប់វិស័យ​ ជាពិសេសគឺវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ អប់រំ-បណ្តុះបណ្តាល សន្តិសុខ-ការពារជាតិ វប្បធម៌ ទេសចរណ៍ ព្រមទាំងផ្លាស់ប្តូរលើបណ្តាបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា​៕​
 

តាម VOV5-វិទ្យុសម្លេងវៀតណាម


សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

នាថ្ងៃទី ៨ ខែមករា មេដឹកនាំនៃប្រទេសនានានិងអង្គការពហុភាគីជុំវិញពិភពលោកបានចេញប្រតិកម្មចំពោះការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្គការ ទីភ្នាក់ងារ និងគណៈកម្មាធិការអន្តរជាតិចំនួន ៦៦ ក្នុងនោះមានអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA)។

Top