ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានបញ្ចប់ប្រកបដោយជោគជ័យដំណើរចូលរួមកិច្ចប្រជុំកំពូល G20 និងទស្សនកិច្ចនៅជប៉ុន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានបញ្ចប់ប្រកបដោយជោគជ័យដំណើរចូលរួមកិច្ចប្រជុំកំពូល G20 និងទស្សនកិច្ចនៅជប៉ុន
នាយប់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០១៩ នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់ មកទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរចូលរួមកិច្ចប្រជុំកំពូលនៃបណ្តា ប្រទេសមានសេដ្ឋកិច្ចរីក ចម្រើន (G20) និងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe។
ក្នុងកំឡុងពេល ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រីមានសកម្មភាពជិត ៦០ ក្នុងនោះមានទាំងសកម្មភាពពហុភាគីនិងទ្វេភាគី ជួបសន្ទនាកម្រិតខ្ពស់ ការជំរុញពាណិជ្ជកម្មរួមទាំងសកម្មភាពការទូតប្រជាជន។
ចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុង Osaka ក្នុងនាមជាភ្ញៀវកិត្តតសពិសេសលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចូលរួមក្នុងកិច្ចពិភាក្សាទាំងអស់នៃ កិច្ចប្រជុំ ក៏ដូចជាចូលរួមមតិដល់សេចក្តីព្រាង សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំនេះទៀតផង។ នៅខាងក្រៅកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនានិងពិភាក្សាការងារជាមួយមេដឹកនាំបណ្ដាប្រ ទេស G20 និងអង្គការអន្តរជាតិមួយចំនួន ដូចជាប្រធានរដ្ឋចិន, ប្រធានាធិបតីរុស្សី អាមេរិក បារាំង កូរ៉េខាងត្បូង ឈីលី ទួរគី អាហ្សង់ទីន, នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ កាណាដា សិង្ហបូរី ហូឡង់ អូស្ត្រាលី ឥណ្ឌា រួមទាំងប្រធានគណៈកម្មការអឺរ៉ុប អគ្គលេខា ធិការអង្គការសហប្រជាជាតិ អគ្គលេខាធិការអង្គការសុខភាពពិភពលោក (WHO) ប្រធានធនាគារពិភពលោក (WB) និងប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិភាក្សាពីវិធានការបង្កើននិងធ្វើឲ្យស៊ីជម្រៅថែមទៀត ទំនាក់ទំនងរវាងវៀតណាមជាមួយដៃគូនានា ក៏ដូចជាដោះស្រាយបញ្ហាជាក់លាក់។ នៅបណ្តាជំនួប ថ្នាក់ដឹកនាំនិងអង្គការអន្តរជាតិនានា សុទ្ធតែវាយតម្លៃខ្ពស់ចំពោះតួនាទីនិងកិត្យានុភាពរបស់ វៀតណាមក្នុងតំបន់ ព្រមទាំងសម្តែងបំណងប្រាថ្នា ចង់រជំរុញទំនាក់ទំនងជាមួយ វៀតណាម ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍។
ក្នុងដំណើរទស្សនកិច្ចនៅជប៉ុន នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានទទួលជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe។ ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា: វៀតណាមជានិច្ចកាលចាត់ទុកជប៉ុនជាដៃគូដែលមានទំនុកចិត្ត សំខាន់ជួរមុខ និងយូរអង្វែង។
នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្រ្តីមានសកម្មភាពជំរុញការវិនិយោគមួយចំនួន។ ក្រៅពីនោះ លោកនាយករដ្ឋមន្រ្តីបានជួបពិភាក្សាជាមួយអគ្គលេខាធិការនៃគណបក្សប្រជាធិបតេយ្យសេរី (LDP); ប្រធានសម្ព័ន្ធភាពសមាជិក សភាមិត្តភាពជប៉ុន - វៀតណាម លោក Nikai Toshihio; បានទទួលជួបអភិបាលខេត្តChiba; អភិបាលក្រុង Nasushiobara ខេត្ត Tochigo និងប្រធានអង្គការជំរុញពាណិជ្ជកម្មជប៉ុន (JETRO) ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម