• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបជាមួយទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិសិង្ហបុរីលោក Teo Chee Hean

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យលោកទេសរដ្ឋមន្ត្រីបន្តគាំទ្រ និងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីលើគ្រប់វិស័យ ជាពិសេសគឺវិស័យ ដែលមានសក្តានុពលដូចជា សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងការផ្លាស់ប្តូរថាមពល និងនវានុវត្តន៍។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបជាមួយទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិសិង្ហបុរីលោក Teo Chee Hean

នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជំនួបជាមួយទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិសិង្ហបុរីលោក Teo Chee Hean ក្នុងក្របខ័ណ្ឌ នៃដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះមនោសញ្ចេតនាដ៏ល្អប្រសើរ និងការរួមវិភាគទានដ៏សកម្មរបស់លោកទេសរដ្ឋមន្ត្រី Teo Chee Hean ក្នុងការជំរុញទំនាក់ទំនងវៀតណាម-សិង្ហបុរី។ លោកបានស្នើឱ្យលោកទេសរដ្ឋមន្ត្រីបន្តគាំទ្រ និងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីលើគ្រប់វិស័យ ជាពិសេសគឺវិស័យ ដែលមានសក្តានុពលដូចជា សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងការផ្លាស់ប្តូរថាមពល និងនវានុវត្តន៍។

លោកទេសរដ្ឋមន្ត្រី Teo Chee Hean បានចាត់ទុកថា៖ សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែធំធេងណាស់ ព្រមទាំងអះអាងថា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យចាប់ពីសន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ រហូតដល់រដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចបៃតង ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ បង្កើនការយល់ដឹង និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។

ពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នាភាគីទាំងពីរបានឯកភាពថា ក្នុងបរិបទដ៏ស្មុគ្រស្មាញនាបច្ចុប្បន្ននេះ ប្រទេសទាំងពីចាំបាច់ត្រូវសម្របសម្រួលគ្នាថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការក្នុងតំបន់ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ; បង្កើនសាមគ្គីភាព ឯកភាព រួមចំណែកកសាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ខ្លួនទីពឹងខ្លួន វិបុលភាព ក៏ដូចជាពង្រីកមជ្ឈភាព ជាពិសេសគឺក្នុងបញ្ហាតំបន់នានាផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top