ក្នុងកិច្ចសន្ទនា
ឆ្លើយសំណួរអំពីវិធានការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសហករណ៍ក្នុងគម្រោងសមាគមកសិករវៀតណាមចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាព
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា
រដ្ឋមានគោលនយោបាយតាមរយៈច្បាប់
និងយន្តការសម្រាប់កសិករតភ្ជាប់ជាមួយគ្នាដើម្បីបង្កើតខ្សែសង្វាក់តម្លៃ
តាមនោះពិពិធកម្មទីផ្សារ។ យ៉ាងណាមិញ ដូចនៅក្នុងគោលនយោបាយផ្សេងទៀតទាំងអស់
ប្រជាកសិករនៅតែដើរតួនាទីស្នូលក្នុងការអនុវត្តគោលនយោបាយ
ដោយឈរលើមូលដ្ឋាននៃភាពស្ម័គ្រចិត្ត និងផលប្រយោជន៍សុខដុមរមនា៖
"មូលដ្ឋានត្រូវតែរៀបចំ
ប្រជាកសិករត្រូវតែតភ្ជាប់ជាមួយគ្នាដោយស្ម័គ្រចិត្ត
និងរួមចំណែកក្នុងស្មារតីផលប្រយោជន៍ចុះសម្រុងគ្នា ហានិភ័យចែករំលែកគ្នា
ហើយត្រូវតែស្ម័គ្រចិត្តសហការគ្នាដើម្បីការប្រកួតប្រជែងប្រកបដោយភាពស្អាតស្អំ"។
បន្ទាប់ពីការសន្ទនាជាមួយសមាជិកសមាគមកសិករវៀតណាម
អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋានសន្និសីទនោះ លោកនាយករដ្ឋមន្ត្រី Pham Minh
Chinh បានសង្កត់ធ្ងន់ថា
សន្និសីទសន្ទនារបស់នាយករដ្ឋមន្ត្រីជាមួយកសិករវៀតណាមលើកទី ៥
ឆ្នាំនេះមានអត្ថន័យដ៏សែនសំខាន់ដើម្បីធ្វើជាក់ស្ដែងភាវូបនីយកម្មនូវបញ្ហាធំៗជាច្រើន
មានកម្រិតយុទ្ធសាស្ត្រក្នុងវិស័យកសិកម្ម ជនបទ និងកសិករ។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ពីតួនាទី និងឋានៈនៃវិស័យកសិកម្ម ជនបទ
និងកសិករក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ; វាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលលេចធ្លោនៃវិស័យកសិកម្ម
កសិករ និងជនបទនៅឆ្នាំនេះ នៅពេលដែលកំណើនផលិតផលក្នុងស្រុកសរុបរបស់ផ្នែកកសិកម្មនៅឆ្នាំនេះត្រូវបានប៉ាន់ប្រមាណថាសម្រេចបាន
៣,៨៣% ដែលជាកម្រិតខ្ពស់បំផុតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
នាពេលខាងមុខ
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យលើកកំពស់ការយល់ដឹងរបស់ប្រជាកសិករក្នុងការអភិវឌ្ឍកសិកម្មទំនិញធំ
កសិកម្មឆ្លាតវៃ ស្អាត និងសុវត្ថិភាព បង្កើនការអនុវត្តសមិទ្ធិផលវិទ្យាសាស្ត្រ
និងបច្ចេកវិទ្យា ព្រមទាំងធ្វើសមាហរណកម្មអន្តរជាតិយ៉ាង
សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ៕







