• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-សិង្ហបុរី

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជូនដំណឹងដល់ប្រតិភូអំពីលទ្ធផលនៃជំនួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong ក្នុងនោះលោកបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលកំពុងស្ថិតក្នុងដំណាក់កាលដ៏ល្អប្រសើរ ហើយកាន់តែត្រូវបានពង្រឹង និងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។
  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh  

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-សិង្ហបុរី ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋាភិបាល អង្គការនានា និងសហគ្រាសនៃប្រទេសទាំងពីរយ៉ាងច្រើនកុះករ។

អញ្ជើញថ្លែងមតិក្នុងវេទិកានេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជូនដំណឹងដល់ប្រតិភូអំពីលទ្ធផលនៃជំនួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong ក្នុងនោះលោកបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលកំពុងស្ថិតក្នុងដំណាក់កាលដ៏ល្អប្រសើរ ហើយកាន់តែត្រូវបានពង្រឹង និងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។ លោកបានចាត់ទុកថា នេះគឺជាមូលដ្ឋានគ្រឹះ បរិយាកាសអំណោយផល សម្រាប់ដៃគូ និងវិនិយោគិនបន្តពង្រីក ដើម្បីផលប្រយោជន៍របស់ភាគីនីមួយៗ និងដើម្បីទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាម និងសិង្ហបុរី ដោយឈរលើគោលការណ៍ ផលប្រយោជន៍ប្រកបដោយសុខដុមរមនា និងហានិភ័យចែករំលែក

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា នាបច្ចុប្បន្ន វៀតណាមបានផ្តល់អាទិភាព និងលើកទឹកចិត្តដល់ដៃគូ វិនិយោគិនចូលរួមទៅក្នុងការ ផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ លើកទឹកចិត្តដល់នវានុវត្តន៍ ព្រមទាំងផ្តល់អាទិភាពលើការអភិវឌ្ឍបច្ចេកវិទ្យាខ្ពស់ និងបញ្ចេញឧស្ម័នពុលទាប។

នៅក្នុងវេទិកានេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានារបស់រដ្ឋាភិបាល នៃប្រទេសទាំងពីរបានអញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់សេចក្ដីសម្រេច និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងស្ថាប័ន និងខេត្ត ក្រុងនានានៃប្រទេសទាំងពីរ៖ សេចក្តីសម្រេចព្រមទទួលវិនិយោគសម្រាប់មណ្ឌលឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) Nghe An II; កិច្ចព្រមព្រៀងអភិវឌ្ឍន៍រួមរវាងអគ្គក្រុមហ៊ុនភាគហ៊ុនសេវាកម្មប្រេង ឧស្ម័នវៀតណាម (PTSC) និងក្រុមហ៊ុន Sembcorp Utilities សិង្ហបុរី; កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូតវៀតណាម និងវិទ្យាស្ថានសិក្សាអន្តរជាតិ Rajaratnam (ចំណុះសកលវិទ្យាល័យបច្ចេកទេស Nanyang សិង្ហបុរី)៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top