• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គចូលបង្គុំគាល់ព្រះចៅអធិរាជនិងអធិរាជនីជប៉ុន

បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលសហប្រតិបត្តិការមេគង្គ-ជប៉ុន លើកទី១០ នារសៀលថ្ងៃទី៩ខែតុលា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីវៀតណាមនិងថ្នាក់ដឹកនាំបណ្តាប្រទេសមេគង្គបានចូលបង្គំគាល់ព្រះចៅអធិរាជ​និងអធិរាជនីជប៉ុន ជួបពិភាក្សាជាមួយសហភាពសភាមិត្តភាពមេគង្គ-ជប៉ុន។


នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំ
នៃបណ្តាប្រទេសមេគង្គចូលបង្គុំគាល់ព្រះចៅអធិរាជនិងអធិរាជនី

នៅក្នុងពិធី ព្រះចៅអធិរាជនិងអធិរាជនីជប៉ុនបានសង្កត់ធ្ងន់លើសារៈសំខាន់នៃជំនឿទុកចិត្តនិងការយល់ដឹង​គ្នារវាងជប៉ុននិងបណ្តាប្រទេសមេគង្គ ព្រមទាំងសង្ឃឹមថា ឆ្នាំមិត្តភាពមេគង្គ-ជប៉ុន ២០១៩ នឹងរួមចំណែកជម្រុញថែមទៀត ការជួបប្រាស្រ័យរវាងរដ្ឋាភិបាលជាមួយប្រជាជននៃប្រទេសទាំង៦នេះ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសម្តែងនូវការគោរពយ៉ាងជ្រាលជ្រៅដែលព្រះចៅអធិរាជ អធិរាជនីនិងរាជវង្សានុវង្សជប៉ុនដែលបានផ្តល់ឱ្យវៀតណាមនិងទំនាក់ទំនងរវាងជប៉ុន - វៀតណាម​នា​ពេលកន្លងទៅ។ នាយករដ្ឋមន្ត្រីក៏បានអះអាងថា រដ្ឋាភិបាលនិងប្រជាជនវៀតណាមបានផ្តោតអាទិភាពខ្ពស់លើទំនាក់ទំនងជាមួយជប៉ុននិងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដើម្បីទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍យ៉ាងទូលំទូលាយថែមទៀត។

នាថ្ងៃដ៏ដែល នៅក្នុងជំនួបជាមួយសហភាពសភាមិត្តភាពមេគង្គ-ជប៉ុន នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់សហភាពសភាហើយមានបំណងចង់ឲ្យសហភាព​សភា​បន្តរួមចំណែកវិជ្ជមានក្នុងការជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងជប៉ុននិងបណ្តាប្រទេសនៅតាមដងទន្លេមេគង្គ។

នាពេលរសៀលថ្ងៃទី៩ខែតុលា នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានជួបធ្វើការជាមួយប្រធានសហភាព​សេដ្ឋកិច្ចជប៉ុន KEIDANREN និងសហគ្រាសជាសមាជិកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top