• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួល​ជួបជាមួយ​វិនិយោគិនបរទេសមួយចំនួន

នារសៀលថ្ងៃទី ៣ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបជាមួយលោក Youn Chul Kim ប្រធានសម្ព័ន្ធក្រុមហ៊ុន Hanwha Techwin (កូរ៉េខាងត្បូង)។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយលោក Youn Chul Kim
ប្រធានសម្ព័ន្ធក្រុមហ៊ុន Hanwha Techwin (កូរ៉េខាងត្បូង)

អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការដែលសម្ព័ន្ធក្រុមហ៊ុនមាន​ផែន​ការបើកទូលាយការបោះទុនវិនិយោគនៅវៀតណាម ជាពិសេសគឺលើវិស័យបច្ចេកវិទ្យាខ្ពស់។ លោកនាយករដ្ឋមន្ត្រីបានអះអាងនូវការសន្យារបស់រដ្ឋាភិបាលក្នុងការរួមដំណើរបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេស​ ហើយក៏បានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុន Hanwha Techwin បន្តធ្វើជាគំរូដ៏ល្អអំពីការវិនិយោគទុន FDI នៅវៀតណាម។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានគោលបំណងថា ក្រៅពីវិស័យបច្ចេកវិទ្យាខ្ពស់នេះ សម្ព័ន្ធក្រុមហ៊ុននឹងយកផ្ដោតលើការបោះទុនវិនិយោគក្នុងវិស័យផ្សេងទៀតដូចជា ទីក្រុងឆ្លាតវៃនិងហេដ្ឋារចនា​សម្ព័ន្ធជាដើម។ ចំណែកខ្លួនវិញ លោក Youn Chul Kim បានស្នើឲ្យរដ្ឋាភិបាលបង្កលក្ខណៈងាយស្រួលសម្រាប់​សម្ព័ន្ធក្រុមហ៊ុនបើកទូលាយសកម្មភាពនៅវៀតណាមលើវិស័យហិរញ្ញវត្ថុ ការប្រើប្រាស់ និងការគ្រប់គ្រងទ្រព្យសម្បត្តិ។

នាថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានទទួលជួបជាមួយ លោក Spencer Damian White នាយកប្រតិបត្តិក្រុមហ៊ុន Delta Offshore Energy ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

COP២៨៖ អាមេរិកប្តេជ្ញាបរិច្ចាគ ៣ ពាន់លានដុល្លារដល់មូលនិធិអាកាសធាតុបៃតង

COP២៨៖ អាមេរិកប្តេជ្ញាបរិច្ចាគ ៣ ពាន់លានដុល្លារដល់មូលនិធិអាកាសធាតុបៃតង

កាលពីថ្ងៃទី ២ ខែធ្នូ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បានឲ្យដឹងថា ប្រទេសនេះបានប្តេជ្ញារួមវិភាគទានចំនួន ៣ ពាន់លានដុល្លារដល់មូលនិធិអាកាសធាតុបៃតង។

Top