• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ - កូរ៉េខាងត្បូងលើកទី ១

នាថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូងបានប្រព្រឹត្តិទៅកិច្ចប្រជុំកំពូលមេគង្គ - កូរ៉េខាងត្បូងលើកទី ១ ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការនាពេលអនាគតមេគង្គ - កូរ៉េខាងត្បូង ដើម្បីវិបុលភាពរួម” ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា កូរ៉េខាងត្បួង ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀត ណាម។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ស្វាគមន៍លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងប្រធានគណៈប្រតិភូនៃប្រទេសនានាដែលចូលរួមក្នុងកិច្ចប្រជុំ

ពិភាក្សាអំពីទិសដៅសហប្រតិបត្តិការនាពេលអនាគតនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំង ៦ បានឯកភាពគ្នាតម្លើងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសមេគង្គនិងកូរ៉េខាងត្បូងឡើងកម្រិតកំពូល ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការមេគង្គ - កូរ៉េខាងត្បូងលើសសរទ្រូងចំនួន ៣ គឺ៖ ប្រជាជន វិបុលភាព សន្តិភាពនិងវិស័យអាទិភាពចំនួន ៧ គឺវប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស កសិកម្ម ការអភិវឌ្ឍជនបទ ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាព័ត៌មាន ទូរគមនាគមន៍ បរិស្ថាន និងការសាកល្បងក្រៅប្រពៃណីនានា។ បណ្ដាថ្នាក់ដឹកនាំក៏បានសម្រេចចិត្តបង្កើតមជ្ឈមណ្ឌលជីវចម្រុះមេគង្គ - កូរ៉េខាងត្បូង និងមជ្ឈមណ្ឌលសហប្រតិបត្តិការស្រាវ ជ្រាវរួម អំពីប្រភពទឹកទន្លេមេគង្គ - កូរ៉េខាងត្បូង ដើម្បីអភិរក្សធនធានធម្មជាតិនិងអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអាងទន្លេមេគង្គ។

ក្នុងឱកាសនេះក្រុមប្រឹក្សាធុរកិច្ចមេគង្គ - កូរ៉េខាងត្បូង ត្រូវបានបង្កើតឡើង ដើម្បីពង្រឹងការតភ្ជាប់រវាងសហគ្រាសនៃប្រទេសចំនួន ៦ និងការចូលរួមរបស់សហគ្រាសទៅក្នុងកិច្ចសហប្រតិបត្តិការ។ថ្នាក់ដឹកនាំទាំងឡាយក៏បានយល់ព្រមយកឆ្នាំ២០២១ជាឆ្នាំផ្លាស់ប្តូរមេគង្គ - កូរ៉េខាងត្បូងដើម្បីអបអរសាទររយៈពេល ១០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការ។

អញ្ជើញថ្លែងនៅកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់លើគោលដៅសំខាន់ៗចំនួន ៣ ដែលកិច្ចសហប្រតិបត្តិការមេគង្គ - កូរ៉េខាងត្បូងចាំបាច់ត្រូវផ្ដោតសំខាន់គឺ៖ ពង្រឹងបរិយាកាសសន្តិភាពក្នុងតំបន់; ការអភិវឌ្ឍសេដ្ឋកិច្ចដោយយកប្រជាជនជាមជ្ឈភាព ការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតគឺជាកម្លាំងចលករស្នូលនិងកំណើនសេដ្ឋកិច្ចដើរទន្ទឹមគ្នានឹងការការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ។

បញ្ចប់កិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនានាបានអនុម័តលើ “សេចក្តីប្រកាសស្តីពីទន្លេមេគង្គ - ទន្លេ Han បង្កើតទំនាក់ទំនងភាពជាដៃគូ ដើម្បីប្រជាជន វិបុលភាព និងសន្តិភាព” ហើយឯកភាពគ្នារៀបចំកិច្ចប្រជុំកំពូលមេគង្គ - កូរ៉េខាងត្បូងលើកទី ២ នៅប្រទេសវៀតណាម នាឆ្នាំ ២០២០ ខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top