• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ចូលរួមសន្និសីទពន្លឿនការវិនិយោគនៅខេត្ត Tien Giang ឆ្នាំ ២០១

នាព្រឹកថ្ងៃទី ៩ ខែសីហា ឆ្នាំ២០១៨ នៅទីក្រុង My Tho ខេត្ត Tien Giang នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទពន្លឿនការវិនិយោគដោយប្រធានបទ “ខេត្ត Tien Giang ឱកាសវិនិយោគ រួមគ្នាអភិវឌ្ឍន៍”។


 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc

អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើទីតាំងយុទ្ធសាស្ត្រជួរមុខក្នុងការអភិវឌ្ឍន៍របស់ខេត្តនិយាយដោយឡែកនិងតំបន់វាលសណ្ដទន្លេ Cuu Long និយាយរួម។ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ខេត្ត Tien Giang នឹងជាទីកន្លែងទាក់ទាញវិនិយោគិនធំៗ និងសហគ្រាសដែលមានចក្ខុវិស័យវែងឆ្ងាយលើវិស័យឧស្សកម្ម សលិកម្ម និងសេវាកម្ម ជាពិសេសគឺឧស្សាកម្មកែច្នៃបម្រើដើមឈើហូបផ្លែ។

“យើងបានកំណត់ថា ខេត្ត Tien Giang គឺជាកម្លាំងចលករដ៏សំខាន់នៃ សេដ្ឋកិច្ចនៅតំបន់វាលសណ្ដទន្លេ Cuu Long តំបន់ Nam Bo ខាងកើត ជាពិសេសគឺជាមជ្ឈមណ្ឌលទីក្រុងហូជីមិញ។ ដូច្នេះហើយ ខេត្ត Tien Giang គប្បី នាំមុខគេក្នុងការផ្លាស់ប្ដូថ្មី ទើបតំបន់វាលសណ្ដទន្លេ Cuu Long មានកម្លាំងចលករថ្មី ដើម្បីអភិវឌ្ឍន៍និងទប់​ទល់​នឹងបម្រែបម្រួលអាកាសធាតុ គ្រោះទឹកប្រៃ គំលាតអភិវឌ្ឍន៍នៅតំបន់វាលសណ្ដទន្លេ Cuu Long ទាំងមូល”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top