ក្នុងឱកាសរំលឹកខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង បង្រួបបង្រួមជាតិ និងខួបលើកទី ៥០ ទិវារំដោះ Con Dao នាព្រឹកថ្ងៃទី ៣ ឧសភា នៅស្រុក Con Dao ខេត្ត Ba Ria - Vung Tau នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីដែលបានពលីជីវិតយ៉ាងអង់អាចក្លាហានដើម្បីបុព្វហេតុរំដោះជាតិ។
នៅវិហារសក្ការៈបូជា Con Dao ដែលស្ថិតនៅជាប់ឈាបនដ្ឋាន Hang Duong លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ និងក្រុមការងារបានថ្វាយផ្កា អុជធូប ដើម្បីរំលឹកនិងឧទ្ទិសដល់គុណូបការៈដ៏ធំធេងរបស់លោកប្រធានហូជីមិញ និងបុព្វការីជន វីរយុទ្ធជនពលី ជនរួមជាតិ និងសមមិត្តដែលបានពលីជីវិតដើម្បីឯករាជ្យ និងសេរីភាពរបស់ប្រទេសជាតិ។ មុននោះ នៅឈាបនដ្ឋាន Hang Keo លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងក្រុមការងារបានថ្វាយផ្កា អុជធូប និងចំណាយពេលមួយនាទីធ្វើស្មឹងស្មាធដើម្បីរំលឹកវិញ្ញាណក្ខន្ធនិងឧទ្ទិសដល់គុណូបការៈរបស់យុទ្ធជនបដិវត្តន៍ និងជនរួមជាតិស្នេហាជាតិ ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហានដើម្បីមាតុភូមិ។
នាព្រឹកថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជនពិការ អតីតឈ្លើយសឹក Con Dao លោក Nguyen Xuan Vien និងក្រុមគ្រួសាររបស់លោកស្រី Vo Thi Thanh ដែលជាសាច់ញាតិរបស់យុទ្ធជនពលី Le Nhien នៅស្រុក Con Dao៕