ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅ Con Dao។

នៅវិហារសក្ការៈបូជា Con Dao ដែលស្ថិតនៅជាប់ឈាបនដ្ឋាន Hang Duong លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ និងក្រុមការងារបានថ្វាយផ្កា អុជធូប ដើម្បីរំលឹកនិងឧទ្ទិសដល់គុណូបការៈដ៏ធំធេងរបស់លោកប្រធានហូជីមិញ និងបុព្វការីជន វីរយុទ្ធជនពលី ជនរួមជាតិ និងសមមិត្តដែលបានពលីជីវិតដើម្បីឯករាជ្យ និងសេរីភាពរបស់ប្រទេសជាតិ។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងក្រុមការងារចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅ Con Dao។ (រូបថត៖ VOV)

ក្នុងឱកាសរំលឹកខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង បង្រួបបង្រួមជាតិ និងខួបលើកទី ៥០ ទិវារំដោះ Con Dao នាព្រឹកថ្ងៃទី ៣ ឧសភា នៅស្រុក Con Dao ខេត្ត Ba Ria - Vung Tau នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីដែលបានពលីជីវិតយ៉ាងអង់អាចក្លាហានដើម្បីបុព្វហេតុរំដោះជាតិ។

នៅវិហារសក្ការៈបូជា Con Dao ដែលស្ថិតនៅជាប់ឈាបនដ្ឋាន Hang Duong លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ និងក្រុមការងារបានថ្វាយផ្កា អុជធូប ដើម្បីរំលឹកនិងឧទ្ទិសដល់គុណូបការៈដ៏ធំធេងរបស់លោកប្រធានហូជីមិញ និងបុព្វការីជន វីរយុទ្ធជនពលី ជនរួមជាតិ និងសមមិត្តដែលបានពលីជីវិតដើម្បីឯករាជ្យ និងសេរីភាពរបស់ប្រទេសជាតិ។ មុននោះ នៅឈាបនដ្ឋាន Hang Keo លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងក្រុមការងារបានថ្វាយផ្កា អុជធូប និងចំណាយពេលមួយនាទីធ្វើស្មឹងស្មាធដើម្បីរំលឹកវិញ្ញាណក្ខន្ធនិងឧទ្ទិសដល់គុណូបការៈរបស់យុទ្ធជនបដិវត្តន៍ និងជនរួមជាតិស្នេហាជាតិ ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហានដើម្បីមាតុភូមិ។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជនពិការ អតីតឈ្លើយសឹក Con Dao លោក Nguyen Xuan Vien។ (រូបថត៖ VOV)

នាព្រឹកថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជនពិការ អតីតឈ្លើយសឹក Con Dao លោក Nguyen Xuan Vien និងក្រុមគ្រួសាររបស់លោកស្រី Vo Thi Thanh ដែលជាសាច់ញាតិរបស់យុទ្ធជនពលី Le Nhien នៅស្រុក Con Dao៕


top