• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយទីប្រឹក្សាសហភាពសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម

នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញ​ទទួលជួបជាមួយទីប្រឹក្សាពិសេសនៃសហភាព សមាជិកសភាមិត្តភាពជប៉ុន-វៀតណាម លោក Tsutomu Takebe។

 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយទីប្រឹក្សាពិសេសនៃសហភាព
សមាជិកសភាមិត្តភាពជប៉ុន-វៀតណាម លោក Tsutomu Takebe

នៅទីនេះ លោក Nguyen Xuan Phuc បានលើកច្បាស់ថា ជប៉ុនជាដៃគូសេដ្ឋកិច្ច ដ៏សំខាន់ជួរមុខរបស់វៀតណាម ហើយកិច្ចសហប្រតិបត្តិការនិងជួបប្រាស្រ័យរវាងតំបន់ និងរវាងប្រជាជនវៀតណាម-ជប៉ុន ត្រូវបានវបង្កើនកាន់តែល្អប្រសើរ រួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវការយល់ដឹងនិងមនោសញ្ចេតនាមិត្តភាពរវាងប្រជាជននៃ​ប្រទេសទាំងពីរផងដែរ។

លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមនិងជប៉ុនជាដៃគូយុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅនិងទលំទូលាយ ដោយមានការចែករំលែកគ្នាលើបញ្ហាទ្វេភាគីនិងសកលលោក។ លោក Nguyen Xuan Phuc ក៏បានស្នើឲ្យ លោក Tsutomu Takebe និងសមាជិកសភា រួមទាំងស្ថានទូតជប៉ុនប្រចាំ នៅវៀតណាមយកចិត្តទុកដាក់និងជម្រុញទំនាក់ទំនងវៀតណាម-ជប៉ុន តាមរយៈ កិច្ចសហប្រតិបបត្តិការលើវិស័យនានា ជាពិសេសគឺជម្រុញគម្រោងការណ៍ដែលប្រើប្រាស់ទុន ODA របស់ជប៉ុន ដើម្បីរួមចំណែកអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាខឿនសេដ្ឋកិច្ចវៀតណាម ព្រម​ទាំងធានាស្ថិរភាពម៉ាក្រូនិងទាក់ទាញការវិនិយោគពីសហគ្រាសជប៉ុនមកចូលវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ច្បាប់បញ្ញាសិប្បនិម្មិត ពង្រីកនវានុវត្តន៍

ច្បាប់បញ្ញាសិប្បនិម្មិត ពង្រីកនវានុវត្តន៍

នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាម នីតិកាលទី១៥ សេចក្តីព្រាងច្បាប់ស្តីពីបញ្ញាសិប្បនិម្មិតត្រូវបានរដ្ឋាភិបាលដាក់ជូន រដ្ឋសភាជាលើកដំបូង ដោយបើកផ្លូវសម្រាប់បរិយាកាសនវានុវត្តន៍ប្រកបដោយ សុវត្ថិភាព និងបើកចំហ ដែលនាំបញ្ញាសិប្បនិម្មិត (AI) ក្លាយជាបច្ចេកវិទ្យាយុទ្ធសាស្ត្រ ចម្បងរបស់ប្រទេសវៀតណាម។

Top